ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យ​ស្ម័គ្រចិត្ត​ខេត្ត​ដុ​ង​ថាប់​មក​ព្យាបាល​ជំងឺ​ឥត​ថ្លៃ​ជូន​ប្រជាពលរដ្ឋ​ខេត្តពោធិ៍សាត់

8 ឆ្នាំ មុន

ខេត្តពោធិ៍សាត់​ ៖ ​ដោយ​ការ​ចងសម្ព័ន្ធ​មេត្រីភាព​ដ៍​ល្អ​រវាង​ប្រជាជន​កម្ពុជា​ជាមួយ​ប្រជាជន​វៀតណាម​ក្នុង​នាម​ជា​មិត្ត​ជិតខាង​គ្នា​យូរ​មក​ហើយ​នោះ កាលពី​ថ្ងៃ​ទី​២៨​ តុលា​ ​២០១៥​ គ​ណៈ​ប្រតិភូ​គណៈកម្មាធិការ​

ខេត្តពោធិ៍សាត់​ ៖ ​ដោយ​ការ​ចងសម្ព័ន្ធ​មេត្រីភាព​ដ៍​ល្អ​រវាង​ប្រជាជន​កម្ពុជា​ជាមួយ​ប្រជាជន​វៀតណាម​ក្នុង​នាម​ជា​មិត្ត​ជិតខាង​គ្នា​យូរ​មក​ហើយ​នោះ កាលពី​ថ្ងៃ​ទី​២៨​ តុលា​ ​២០១៥​ គ​ណៈ​ប្រតិភូ​គណៈកម្មាធិការ​រណសិរ្ស​មាតុភូមិ​វៀតណាម​ខេត្ត​ដុ​ង​ថាប់​ដឹកនាំ​ដោយ​លោក​វ៉ មិន​ហ៊ុ​ង​ បាន​អញ្ជើញ​មក​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ខេត្តពោធិ៍សាត់​ដោយ​ឥត​គិតថ្លៃ​។​

ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​នៅ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​ព្រៃ​ញី​ សង្កាត់​ព្រៃ​ញី​ ក្រុង​ពោធិ៍សាត់​ ដោយ​បានការ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​សំណាក់​លោក​កើត ឆែ ​អភិបាលរង​ខេត្ត​,​ លោក​ចាប នាង​ អភិបាលក្រុង​ពោធិ៍សាត់​ និង​លោក​ខូ​យ ឌី​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ផង​ដែរ​។

លោក​វ៉ មិន​ហ៊ុ​ង​ អនុប្រធាន​រណសិរ្ស​មាតុភូមិ​វៀតណាម​ខេត្ត​ដុ​ង​ថាប់​បាន​ឲ្យ​ដឹង​ថា គ្រូពេទ្យ​ស្ម័គ្រចិត្ត​ខេត្ត​ដុ​ង​ថាប់​ប្រទេស​វៀតណាម​ដែល​មក​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ខេត្តពោធិ៍សាត់​នា​ពេល​នេះ​មាន​ចំនួន​៣៧​នាក់​។

​ព្យាបាល​ជំងឺ​ទូទៅ រោគ​ស្ត្រី ក្រពះ ពោះវៀន ថ្លើម ជំងឺ​កុមារ ជំងឺ​ភ្នែក និង​ជំងឺ​មាត់​ធ្មេញ​ជាដើម​។​ គ្រូពេទ្យ​សុទ្ធតែ​មាន​ឯកទេស ​និង​បទ​ពិសោធន៍​ច្បាស់លាស់​ក្នុង​ការ​ព្យាបាល​ប្រភេទ​ជំងឺ​នីមួយ​ៗ​។ ​នៅ​ពេល​គ្រូពេទ្យ​ពិនិត្យ​ដឹង​ថា​ មាន​ជំងឺ​អ្វី​ហើយ​គ្រូពេទ្យ​នឹង​ត្រូវ​ចាក់​ថ្នាំ​ ឫ​ផ្ដល់​ថ្នាំ​ឲ្យ​យក​ទៅ​លេប​នៅផ្ទះ​តាម​វេជ្ជបញ្ជា​ដោយ​ឥត​គិតថ្លៃ​ឡើយ​៕
    ​​