ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឈម​មុខការ​សម្រុក​ហូរ​ចូលពួក​អន្តោប្រវេសន៍ អឺរ៉ុប​ធ្វើ​របង​រាំង

8 ឆ្នាំ មុន

ដោយ​ពុំ​អាច​ទ្រទ្រង់​បាន និង​ពុំ​អាច​ព្រមព្រៀង​គ្នា​លើ​ការ​ទទួល​បន្ទុក បណ្តា​ប្រទេស​អឺរ៉ុប​មាន​តែ​បិទ​ព្រំដែន​ធ្វើ​របង​រាំង​ពួក​ជនភៀសខ្លួន ។

ប្រទេស​អូ​ទ្រី​ស​ទើប​ប្រកាស​ពី​បំណង​កសាង​របាំង​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ស្លូ​វេ​នី

ដោយ​ពុំ​អាច​ទ្រទ្រង់​បាន និង​ពុំ​អាច​ព្រមព្រៀង​គ្នា​លើ​ការ​ទទួល​បន្ទុក បណ្តា​ប្រទេស​អឺរ៉ុប​មាន​តែ​បិទ​ព្រំដែន​ធ្វើ​របង​រាំង​ពួក​ជនភៀសខ្លួន ។

ប្រទេស​អូ​ទ្រី​ស​ទើប​ប្រកាស​ពី​បំណង​កសាង​របាំង​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ស្លូ​វេ​នី ដើម្បី​ធានា​ឱ្យ​មានការ​ចូល​ដោយ​រៀបរយ និង​មានការ​ត្រួតពិនិត្យ​របស់​បណ្តាជន​ភៀសខ្លួន ។ ប្រសិនបើ​គម្រោង​នេះ​ត្រូវ​បាន​អនុវត្ត នោះ​នឹង​ជា​របាំង​ព្រំដែន​លើក​ដំបូង​រវាង​ប្រទេស​អឺរ៉ុប​ទាំង​២​នេះ ដែល​តែង​និយាយ​ពី​ការ​ធ្វើ​ចរាចរណ៍​ដោយ​សេរី​កាត់​អឺរ៉ុប។

ពេល​វិបត្តិ​អន្តោប្រវេសន៍​កាន់តែ​ធ្ងន់ធ្ងរ​បណ្តា​ប្រទេស​នៅ​បាល់​កង់​ប៉ុនប៉ង​ឱ្យ​ពួក​ជនភៀសខ្លួន​ចាកចេញ​ដោយ​ឆាប់រហ័ស​ទៅ​កាន់​បណ្តា​ប្រទេស​ជិតខាង បែប​នេះ​នាំ​ឱ្យ​មាន​ភាព​តានតឹង​រវាង​រដ្ឋ​ទាំងនោះ ។ អូ​ទ្រី​ស​ងាក​មក​ប្រឆាំង​ស្លូ​វេ​នី ដែល​បណ្តា​មេដឹកនាំ​ប្រទេស​នេះ​និយាយ​ថា ទប់ទល់​លែង​បាន ហើយ​ប្រកាស​ពី​គម្រោង​ធ្វើ​របាំង​រាំង​ការ​ហូរ​ចូល​នៃ​ពួក​អន្តោប្រវេសន៍​ដែល​គិត​ជា​មធ្យម​១.០០០​នាក់ ក្នុង​១​ថ្ងៃ ។ នាយក​រដ្ឋមន្ត្រី​ស្លូ​វេ​នី លោក MILO CERAR ប្រកាស​ថា ត្រៀម​កសាង​របាំង​ព្រំដែន​ជាប់​ជាមួយ​ក្រូ​អាស៊ី​បើ​ចាំបាច់ ។

ដោយសារ​ការ​ហូរ​ចូល​ពុំ​ស្រាក​នៃ​ពួក​អន្តោប្រវេសន៍ ទំនាក់ទំនង​រវាង​អា​ល្លឺ​ម៉​ង់ និង​អូ​ទ្រី​ស​ជា​ដៃគូ​ស្អិតរ​មួ​ត​ជា​ប្រពៃណី បែរជា​ល្អក់កករ ។ រដ្ឋមន្ត្រី​មហាផ្ទៃ​អា​ល្លឺ​ម៉​ង់​ចោទ​អូ​ទ្រី​ស​ថា ប្រកាន់​ឥរិយាបថ​ពុំ​ត្រឹមត្រូវ ។ មេដឹកនាំ​តំបន់ BAVIERE អា​ល្លឺ​ម៉​ង់ លោក HORST SEEHOFER បាន​ទាម​ទរ​ឱ្យ​អធិការបតី លោកស្រី​អេ​ន​ហ្សឺ​ឡា ម័​រ​កែ​ល ពិនិត្យ​ឡើង​វិញ​នយោបាយ​របស់​លោកស្រី ចំពោះ​ពួក​ជនភៀសខ្លួន ហើយ​ចោទ​អូ​ទ្រី​ស​ថា រុញច្រាន​ពួក​ជនភៀសខ្លួន​ឱ្យ​សម្រុក​មក​អា​ល្លឺ​ម៉​ង់ ៕