ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ដេញដោល​គ្នា​តាម​ទូរទស្សន៍​របស់​បណ្តា​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ

8 ឆ្នាំ មុន

អ្នក​ឈានមុខ​គេ​២​រូប​ក្នុង​ការ​សម្រាំង​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​អា​មេ​រិ​ក​១០​រូប មហាសេដ្ឋី លោក DONALD TRUMP និង​វេជ្ជបណ្ឌិត BEN CARSON ជា​ជន​ស្បែក​ខ្មៅ ក្នុង​ការ​ជួប​ដេញដោល​ទល់មុខ​គ្នា​

អ្នក​ឈានមុខ​គេ​២​រូប​ក្នុង​ការ​សម្រាំង​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​អា​មេ​រិ​ក​១០​រូប មហាសេដ្ឋី លោក DONALD TRUMP និង​វេជ្ជបណ្ឌិត BEN CARSON ជា​ជន​ស្បែក​ខ្មៅ ក្នុង​ការ​ជួប​ដេញដោល​ទល់មុខ​គ្នា​តាម​ទូរទស្សន៍​កាលពី​ថ្ងៃ​ទី​២៨ តុលា សុទ្ធតែ​ការពារ​បណ្តា​គម្រោង​សេដ្ឋកិច្ច​របស់​ខ្លួន ។

ការ​ជួប​ដេញដោល​គ្នា​តាម​ទូរទស្សន៍​របស់​បណ្តា​បេក្ខជន​សម្រាំង​នៃ​គណបក្ស​សាធារណរដ្ឋ​សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦ បង្ហាញ​យ៉ាង​ច្បាស់​ថា បណ្តា​បេក្ខជន​ដែល​ធ្លាប់​កាន់​តំណែង​ជា​អ្នក​ទទួលខុស​ត្រូ​វ​ខាង​នយោបាយ ជា​រឿយ​ៗ​ទទួល​បាន​ជោគជ័យ បែរជា​ត្រូវ​ផាត់​ចេញ ដោយ​បណ្តា​មនុស្ស​ដែល​គ្មាន​បទ​ពិសោធន៍​ខាង​នយោបាយ ។ បេក្ខជន​២​រូប​លេចធ្លោ​ជាងគេ គឺ​លោក DONALD TRUMP និង​លោក BEN CARSON  ។ បេក្ខជន​ស្បែក​ខ្មៅ លោក BEN CARSON តាម​ការ​ស្ទាបស្ទង់​ក្រោយ​ការ​ដេញដោល​គ្នា​តាម​ទូរទស្សន៍​ដណ្តើម​បាន​ប្រជាប្រិយភាព​ខ្ពស់ ព្រោះ​ពាក់កណ្តាល​នៃ​ពួក​អ្នក​សាធារណរដ្ឋ​មាន​បំណង​បោះ​ឆ្នោត​ឱ្យ​លោក ខណៈ​សល់​ពេល​៣​ខែ​ទៀត​ចាប់ផ្តើម​ការ​សម្រាំង​បេក្ខជន​ចុង​ក្រោយ​ហើយ ។

ក្នុង​ឱកាស​នៃ​ការ​ដេញដោល​គ្នា​តាម​ទូរទស្សន៍​រៀបចំ​ឡើង​ដោយ​ទូរទស្សន៍​ហិរញ្ញវត្ថុ CNBC នៅ​សាកលវិទ្យាល័យ​កូ​ឡូ​រ៉ា​ដូ លោក DONALD TRUMP ដែល​មានបទ​ពិសោធន៍​ខាង​ជំនួញ​រង​ការ​វាយប្រហារ​ចំពោះ​សំណើ​នានា​របស់​លោក ដែល​គេ​យល់​ថា ពុំ​ប្រាកដនិយម ឬ​ប្រហែល​ៗ ពិសេស​លើ​ការ​បញ្ចុះ​ពន្ធ​យ៉ាងច្រើន ព្រម​តាំង​ការ​កសាង​របង​ជញ្ជាំង​នៅ​តាម​ព្រំដែន​ជាមួយ​ម៉ិចស៊ិក ។ ចំពោះ​លោក BEN CARSON ជា​វេជ្ជបណ្ឌិត​វះកាត់​ខួរក្បាល​ល្បី ហើយ​ចូល​និវត្តន៍​ក៏​ជួប​ការ​លំបាក​សម្រាប់​បង្ហាញ​ភាព​ត្រឹមត្រូវ​នៃ​សំណើ​របស់​លោក​ឱ្យ​មាន​អត្រាពន្ធ​តែ​មួយ​គត់​១០%​ដែរ ។ លោក DONALD TRUMP ក៏​ត្រូវ​ការពារ​បរាជ័យ​នៃ​គម្រោង​អចលនទ្រព្យ​មួយ​ចំនួន​របស់​លោក​ដែរ ។

ការ​ដេញដោល​គ្នា​ខ្លាំង​កើត​មាន​រវាង​អតីត​សម្ព័ន្ធមិត្ត​២​រូប គឺ​ព្រឹទ្ធ​សមាជិក​រដ្ឋ​ផ្ល​រី​ដា លោក MARCO RUBIO និង​អតីត​អភិបាល​រដ្ឋ​នេះ លោក​ជេ​ប​ប៊ូ​ស ហើយ​ក្នុង​ការ​ស្ទាប​ស្ទង់​មតិ លោក​ជេ​ប​ប៊ូ​ស បែរជា​ធ្លាក់​ដល់​ចំណាត់ថ្នាក់​ទី​៤ ។ ដូច្នេះ​ក្នុង​ចំណោម​បេក្ខជន​សម្រាំង​នៃ​គណបក្ស​សាធារណរដ្ឋ​ទាំង​១០​រូប លោក BEN CARSON បែរជា​មាន​ពិន្ទុ​ខ្ពស់​ជាងគេ បន្ទាប់​មក លោក DONALD TRUMP ៕