កីឡាករ ហ្គេរ៉េត បេល ដែលមានតម្លៃខ្លួនខ្ពស់បំផុតនៅលើពិភពលោករបស់ក្លិប Real Madrid បានធ្វើដំណើរទៅក្រុងឡុង ចក្រភពអង់គ្លេស ដោយយន្ដហោះផ្ទាល់ខ្លួន ដើម្បីទស្សនាភាពយន្ដរឿង Spectre នៅ «រ៉ូយាល់ អាល់ប៊ើត ហូល» ដោយមានបណ្ដើរនាងអេមម៉ា រ៉ាយចូន ជាប្រពន្ធកំពុងពពោះចូលទស្សនាផងដែរ ។ នៅក្នុងដំណើរទស្សនាចរណ៍ខាងលើ ក៏មានលោកថៃហ្គ័រ វូដ កីឡាករវាយកូនគោលលំដាប់ទី១ នៅលើពិភពលោកជនជាតិអាមេរិក ក៏បាននាំក្រុមគ្រួសារទៅទស្សនាជាលក្ខណៈផ្ទាល់ខ្លួនដែរ ៕
ចែករំលែកព័តមាននេះ