រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងថា មុខសញ្ញាប្រើបា្រស់និងជួញដូរគ្រឿងញៀនចំនួន៣២នាក់ បានត្រូវកងកម្លំាងប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញសហការជាមួយអាជ្ញាធរមូលដ្ឋានឃាត់ខ្លួន នៅក្នុងភូមិត្រពំាងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សេចក្តីរាយការណ៍បានបន្តថា ការចុះបង្រ្កាបនៅម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៩ តុលានេះដែរ សមត្ថកិច្ចក៏បានរឹបអូសបានវត្ថុតាងឧបករណ៍ប្រើបា្រស់គ្រឿងញៀនមួយចំនួនទៀត ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕




ចែករំលែកព័តមាននេះ