ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាល់​ឡុ​ង​រ៉ា​ដា​យោធា​ដាច់​ខ្សែ​ហោះ​ច្រើន​ម៉ោង​ក្នុង​ដែនអាកាស​អា​មេ​រិ​ក

10 ឆ្នាំ មុន

កាលពី​ថ្ងៃ​ទី​២៨ តុលា មានការ​ភ្ញាក់ផ្អើល​ក្នុង​ចំណោម​កង​យោធា​អា​មេ​រិ​កដោយ​បាល់​ឡុ​ង​រ៉ា​ដា​មួយ​មាន​ប្រវែង​ដល់​៧៤​ម៉ែត្រ ត្រូវ​បាន​តាមដាន​ថតរូប​ភាព ហើយ​ផ្សាយ​ផ្ទាល់​ដោយ​បណ្តាសារ​ព័ត៌មាន​អា​មេ​រិ​ក រួច​ក៏​ត្រូវ​បាន​ចាប់អារម្មណ៍​ខ្លាំង​ផង​ដែរ​ផ្សាយ​បន្ត​តាម​បណ្តាញ​សង្គម​នានា ។

បន្ទាប់​ពី​ដាច់​ខ្សែ​ហោះ​លើ​ដែនដី​អា​មេ​រិ​ក​ជា​ច្រើន​ម៉ោង បាល់​ឡុ​ង​រ៉ា​ដា​នេះ​បាន​ធ្លាក់​ក្នុង​តំបន់ MONTOUR រដ្ឋ​ផេ​ន​ស៊ី​ល​វេ​នី ។ នេះ​បើ​តាម​ទីបញ្ជាការដ្ឋាន​យោធា​អា​េ​ម​រិ​ក​ទទួល​បន្ទុក​ខាង​សន្តិសុខ​អាកាស​សហរដ្ឋ​អា​េ​ម​រិ​ក និង​កា​ណា​ដា ។ បាល់​ឡុ​ង​រ៉ា​ដា​នេះ​ដែល​ដាច់​ខ្សែកាប​ចងវា​បាន​អូស​ទៅ​ជាមួយ​នូវ​ខ្សែកាប​ប្រវែង​ច្រើន​រយ​ម៉ែត្រ​ញ៉ាំង​ឱ្យ​មានការ​ខូចខាត​នានា​ពេល​វា​ធ្លាក់​ចុះ​វិញ​ជិត​ដល់​ដី ប៉ះពាល់​ជា​ពិសេស​ដល់​ខ្សែកាប​អគ្គិសនី ។ ការ​ដាច់​ភ្លើង​ត្រូវ​បាន​កត់សម្គាល់​ឃើញ​ក្នុង​តំបន់​ទីក្រុង BLOOMSBURG ជាទី​ក្រុង​តូច​មួយ​នៅ​ភាគ​ពាយ័ព្យ​ហ្វី​ឡា​ដែល​ហ្វី​យ៉ា ។ រូបភាព​ទាំងឡាយ​ផ្សាយ​តាម​អុ​ី​ន​ធើ​រ​ណេ​ត​បង្ហាញ​ផង​ដែរ​នូវ​ស្នាម​លើ​ដី​បន្សល់​ទុក ដោយ​ខ្សែកាប​ចង​បាល់​ឡុ​ង​នេះ​ដែល​ដាច់ ។

ចំណែក​ស្ត្រី​អ្នកកាសែត​ម្នាក់​របស់​ទូរទស្សន៍ WNEP-TV បាន​ថតរូប​ភាព​នៃ​បំណែក​មួយ​របស់​បាល់​ឡុ​ង​នេះ​ដែល​ជាប់​នៅ​លើ​ដើមឈើ​មួយ​ដើម ។

យោង​តាម​លោក SCOT MILLER នាយទាហាន​អា​េ​ម​រិ​កម្នា​ក់ថា បាល់​ឡុ​ង​នេះ​ត្រូវ​បាន​តាមដាន​ពេល​ដាច់​ខ្សែ​ដោយ​យន្តហោះ​ធុន F-16 ចំនួន​២​គ្រឿង​រហូត​ដល់​វា​ធ្លាក់​ដល់​ដី ហើយ​ផ្ទុះ​បែក​ពុំ​ដឹង​មក​ពី​អ្វី ។ លោក​អះអាង​ថា យើង​ពុំ​មាន​បំណង​បាញ់​បំបែក​វា​ឡើយ ។ ពួក​អ្នកត្រួតពិនិត្យ​អាកាស​អា​េ​ម​រិ​កបាន​ប្រកាស​អាសន្ន ដើម្បី​ចៀសវាង​ការ​ប៉ះ​គ្នា​ដោយ​ចៃដន្យ​ជាមួយ​យន្តហោះ ។

ពេល​ដាច់​ខ្សែ​បាល់​ឡុ​ង​នេះ​បាន​ហោះ​ក្នុង​កម្ពស់​រហូត​ដល់​៤.៥០០​ម៉ែត្រ ។ បាល់​ឡុ​ង​រ៉ា​ដា​នេះ​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​កំពុងធ្វើការ​ពិសោធន៍​ខាង​កិច្ច​ការពារ​អាកាស​សាកល្បង​ក្នុង​តំបន់​ក្រុង​វ៉ា​ស៊ី​ន​តោន​ជាមួយ​បាល់​ឡុ​ង​ប្រភេទ​នេះ​មួយទៀត ដែល​ទម្លាក់​វា​មក​ដី​វិញ ។ ប្រព័ន្ធ​នេះ​ប្រើ​សម្រាប់​ចាប់​បណ្តា​មី​ស៊ី​ល​បណ្តែត បណ្តា​យន្តហោះ ព្រមទាំង​យន្តហោះ​គ្មាន​មនុស្ស​របស់​សត្រូវ ៕