ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញ PM ១៣នាក់នៅខណ្ឌព្រែកព្នៅឆ្លងកូវីដ-១៩ ខណៈខណ្ឌច្បារអំពៅឆ្លងខ្ពស់ជាងគេកាលពីថ្ងៃទី ១២ ឧសភា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២១ នេះបានប្រកាសឱ្យដឹងថា រកឃើញអ្នកវិជ្ជមានកូវីដថ្មីសរុប ១៥៤ នាក់ កាលពីថ្ងៃទី ១២ ម្សិលមិញ ដោយក្នុងនោះគឺមានកងរាជអាវុធហត្ថ (PM) ចំនួន ១៣ នៅខណ្ឌព្រែកព្នៅឆ្លងកូវីដ-១៩ ។

រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២១ នេះបានប្រកាសឱ្យដឹងថា រកឃើញអ្នកវិជ្ជមានកូវីដថ្មីសរុប ១៥៤ នាក់ កាលពីថ្ងៃទី ១២ ម្សិលមិញ ដោយក្នុងនោះគឺមានកងរាជអាវុធហត្ថ (PM) ចំនួន ១៣ មានទីលំនៅ ខណ្ឌព្រែកព្នៅឆ្លងកូវីដ-១៩ ខណៈទឹកដីខណ្ឌច្បារអំពៅ នាំំមុខបណ្តាខណ្ឌផ្សេងៗទៀតដែលមានអ្នកឆ្លងវីរុសមួយនេះច្រើនជាងគេ ។

ប្រភពដដែលបានបញ្ជាក់ថា រាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ឧសភា ម្សិលមិញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៥៤នាក់ ក្នុងទឹកដីខណ្ឌចំនួន ១៣ ខណ្ឌ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។

យោងតាមរបាយការណ៍ដែលបានបង្ហាញអត្តសញ្ញាណអ្នកឆ្លងកូវីដ-១៩ នោះ គឺមានមន្ត្រីកងរាជអាវុធហត្ថ រស់នៅខណ្ឌព្រែកព្នៅដល់ទៅ ១៣នាក់ កើតកូវីដ-១៩ ។ ចំណែកខណ្ឌច្បារអំពៅ ត្រឹមមួយថ្ងៃទី ១២ ម្សិលមិញរកឃើញ អ្នកកើតកូវីដ-១៩ ដល់ទៅ ៣៥ នាក់ ជាពិសេសគឺនៅភូមិ ដើមចាន់ សង្កាត់ច្បារអំពៅទី២ បន្ទាប់មកគឺខណ្ឌមានជ័យ រកឃើញអ្នកឆ្លងថ្មីចំនួន ២៧ នាក់ ខណ្ឌពោធិ៍សែនជ័យ ២១ នាក់ ខណ្ឌសែនសុខ ១១ នាក់ ខណ្ឌកំពូល ១០នាក់ ខណ្ឌឫស្សីកែវ ១០នាក់ ខណ្ឌដង្កោនិងខណ្ឌជ្រោយចង្វារចំនួន ៥ នាក់ក្នុងមួយខណ្ឌៗ និងខណ្ឌឆ្លងតិចជាងគេគឺខណ្ឌទួលគោក គឺមានតែម្នាក់គាត់ ឆ្លងនាថ្ងៃទី ១២ ខែឧសភា ។

សូមរម្លឹកថា នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២១ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​យក​សំណាក ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​-១៩ ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោក​-​លោកស្រី ឧត្តមសេនីយ៍ មេបញ្ជាការ​រង ព្រមទាំង​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ទាំងអស់ ។ ពេលនោះ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា បានអោយ​ដឹង​ថា ការ​យក​សំណាក​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​-១៩ គឺ​ដើម្បី​បង្ការ ឫ​ទប់ស្កាត់​ទុក​មុន ដោយហេតុ​ថា កងកម្លាំង​អាវុធហត្ថ បាន​ធ្វើការ​ផ្លាស់​ប្តូរ និង​ចែកវេន​គ្នា ក្នុង​តំបន់​បិទ​ខ្ទប់ ហើយ​តំបន់​ធំ​បង្រួម​ទៅ​ជា​តំបន់​តូច​នៅ​តំបន់​ក្រហម តំបន់​លឿងទុំ និង​តំបន់​លឿង គឺ​កម្លាំង​អាវុធហត្ថ ក៏​បន្ថយ​តាម​នឹង​ដែរ ទៅ​តាម​ទំហំ​ប្រតិបត្តិការ ។ នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​លើក​ឡើង​ថា ទោះបីជា​កងកម្លាំង​អាវុធហត្ថ បាន​ចាក់​វ៉ាក់សាំង​ហើយ​ក្តី ក៏​យើង​ត្រូវ​ត្រួត​ធ្វើតេស្ត​សំណាក​ដើម្បី​ឲ្យ​ប្រាកដ​ថា កម្លាំង​អាវុធហត្ថ​ទាំងអស់ តើ​មាន​អ្នក​ផ្ទុកមេរោគ​កូ​វី​ដ​-១៩ ឬទេ ?

សូមបងប្អូនពិនិត្យបញ្ជីឈ្មោះខាងក្រោម ថាតើបានប៉ះពាល់ ឬប្រាស្រ័យទាក់ទងជាមួយអ្នកកើតកូវីដ-១៩ ឬអត់៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ