រាជធានីភ្នំពេញ ៖ យុវជនមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារគ្រោះថ្នាក់ចរាចរណ៍រថយន្តបែនដឹកថ្មមួយគ្រឿងបើកជែងរថយន្តមួយគ្រឿងផ្សេងទៀតឆ្លងចូលមកផ្លូវម្ខាងបុកម៉ូតូជនរងគ្រោះដែលកំពុងបើកបរពីលិចទៅកើតបញ្ច្រាសទិសគ្នា ។
ឧបទ្ទវហេតុនេះ បានកើតឡើងនៅម៉ោង២និង២០នាទីរសៀលថ្ងៃទី២៩ តុលា ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអូរឌឹម សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងនៅប៉ុន្មាននាទីមុននេះថា យុវជនរងគ្រោះដែលស្លាប់មានវ័យជាង២០ឆ្នាំ ជិះម៉ូតូ C125 ស៊េរីឆ្នាំ ២០១៣ រីឯអ្នកបើកបររថយន្តបានបន្ថែមល្បឿនបើករត់គេចបាត់ស្រមោលក្រោយបង្កហេតុ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ