ប្រទេសថៃ ៖ នាយកការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជ នៃក្រសួងពាណិជ្ជកម្ម លោក សមកៀត ត្រីរតនផាន់ បានបង្ហាញពីការនាំចេញនៅក្នុងខែកញ្ញា ឆ្នាំ២០១៥ នេះថា ៖ «មានតម្លៃស្មើនឹង១៨.៨១៦លានដុល្លារ ដោយថយចុះ៥,៥១%។ ដោយឡែក នៅក្នុងរយៈពេល៩ខែ ចាប់ពីខែមករា ដល់កញ្ញា ២០១៥ ការនាំចេញមានតម្លៃស្មើនឹង១៦១.៥៦៣លានដុល្លារ គឺថយចុះ៤,៩៨% អាចចាត់ទុកថា ជាតួលេខដែលធ្លាក់ចុះជាអវិជ្ជមានបន្តបន្ទាប់គ្នាក្នុងរយៈពេល៩ខែកន្លងទៅ» ។
ចំណែកការនាំចូលមានតម្លៃស្មើនឹង១៦.០២២លានដុល្លារ បានថយចុះ២៥,២% ដែលធ្វើឱ្យការនាំចូលក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ (មករា-កញ្ញា ២០១៥) មានតម្លៃស្មើនឹង១៥៣.៨០៥លានដុល្លារ គឺថយចុះ១០,៥% មានន័យថា ប្រទេសថៃនៅតែមានភាពអសមតុល្យផ្នែកពាណិជ្ជកម្មចំនួន៧.៧៥៨លានដុល្លារ ។
ចំពោះកត្តាដែលធ្វើឱ្យការនាំចេញធ្លាក់ចុះបែបនេះ ព្រោះតែសេដ្ឋកិច្ចពិភពលោក និងដៃគូពាណិជ្ជកម្មនៅទ្រឹង ទើបធ្វើឱ្យការនាំចូលថយចុះ ក្នុងនោះមានប្រទេសជប៉ុនបានធ្លាក់ចុះ២០,៦%, ចិន១៧,៩% និងសហរដ្ឋអាមេរិកធ្លាក់ចុះ៣,៦% ។
ទោះជាយ៉ាងណា ក្រសួងពាណិជ្ជកម្មនឹងនៅតែធ្វើការនាំចេញនៅឆ្នាំនេះ ដោយរក្សាទុកនៅ៣% ប្រសិនបើក្នុងរយៈពេល៣ខែនៃចុងឆ្នាំ ការនាំចេញនៅមានតម្លៃជាមធ្យមចំនួន១៩.០០០លានដុល្លារអាមេរិកនៃចុងឆ្នាំ នឹងធ្វើឱ្យការនាំចេញរបស់ថៃ មានប្រហែលពី៣,៥% ទៅ៤% ៕
ចែករំលែកព័តមាននេះ