គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ចូលរួម​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ក្រុង​បូកគោ ខេត្តកំពត – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ចូលរួម​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ក្រុង​បូកគោ ខេត្តកំពត

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) បាន​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​ការ​ចុះបញ្ជី​គណបក្ស​ន​យោ បាយ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​របស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច សម្រាប់​ចូលរួម​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូក គោ ខេត្តកំពត…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) បាន​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​ការ​ចុះបញ្ជី​គណបក្ស​ន​យោ បាយ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​របស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច សម្រាប់​ចូលរួម​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូក គោ ខេត្តកំពត បន្ទាប់​ពី​ពិនិត្យ​លើ​ពាក្យ​ស្នើ​សុំ​ចុង​ក្រោយ ។

Picture

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន គ​.​ជ​.​ប បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២​ឧសភា​ថា គណបក្ស​នយោបាយ​មួយ​ចំនួន​នឹង​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​លើក​ទី​១ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ​នៃ​ខេត្តកំពត នា​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២១ ខាង​មុខ រួម​មាន ៖

គណបក្ស​ប្រជាជន​កម្ពុជា ,​គណបក្ស​សញ្ជាតិ​កម្ពុជា ,​គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប បានឱ្យ​ដឹង​ថា «​បន្ទាប់​ពី​សម្រេច​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​គណកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​នឹង​រៀបចំ​ការ​ចាប់ឆ្នោត​កំណត់​លំដាប់ លេខ​រៀង​គណបក្ស​នយោបាយ​នៅ​លើ​សន្លឹក​ឆ្នោត ដើម្បី​រៀបចំ ការ​បោះពុម្ព​សន្លឹក​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ​» ៕