ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​ប្លែក​ៗ​គួរ​ឱ្យ​ចាប់អារម្មណ៍​នៅ​លើ​ពិភពលោក

8 ឆ្នាំ មុន

១-​ដៃ​-​ជើងសិប្បនិមិត្ត
ទាហាន​កូ​ឡុំ​ប៊ី ពិការ​ដៃ​-​ជើង​ម្នាក់ ហ្វឹកហាត់​នៅ​ក្នុង​មន្ទីរពេទ្យ​យោធា ក្រុង​មេ​ឌី​លី​ន ខណៈ​ពេល​រដ្ឋាភិបាល និង​ក្រុម​ឧទ្ទាម​ទើប​ព្រមព្រៀង​គ្នា​កាលពី​ពេល ថ្មី​ៗ​កន្លង​មក

១-​ដៃ​-​ជើងសិប្បនិមិត្ត
ទាហាន​កូ​ឡុំ​ប៊ី  ពិការ​ដៃ​-​ជើង​ម្នាក់ ហ្វឹកហាត់​នៅ​ក្នុង​មន្ទីរពេទ្យ​យោធា ក្រុង​មេ​ឌី​លី​ន ខណៈ​ពេល​រដ្ឋាភិបាល និង​ក្រុម​ឧទ្ទាម​ទើប​ព្រមព្រៀង​គ្នា​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ដើម្បី​បំផ្លាញ​មីន​ឱ្យ​អស់ពី​ក្នុង​ប្រទេស ។ កូ​ឡុំ​ប៊​៊ី​ជា​ប្រទេស​មាន​មីន​នៅ​សេសសល់​ច្រើន​ស្ថិត​នៅ​លំដាប់​ទី​៣ បន្ទាប់​ពី​អា​ហ្វ​ហ្គា​នី​ស្ថាន និង​កម្ពុជា ។

២-​វាំង​វប្បធម៌
វាំង​វប្បធម៌ និង​វិទ្យាសាស្ត្រ​របស់​ប៉ូ​ឡូញ បាន​រចនា​ម៉ូ​ដ​ដោយ​លោក​ដេ​នៀល លៀប​ប៊ែ​ស​ខា​ញ ស្ថាបនិក​ជនជាតិ​អា​មេ​រិ​ក ដោយ​សាងសង់​នៅ​ជាប់​អគារ​ខ្ពស់ និង​ស្ថិត​នៅ​ក្បែរ​ស្ថានីយ​រថភ្លើង​ក្រោម​ដី ។

៣-​រៀប​ការ​លើ​យន្តហោះ
លោក​ខេ​វិ​ន គ្រី​ស្ទី សុំ​គូស្នេហ៍​រៀប​ការ​លើ​យន្តហោះ​នៃ​ជើងហោះហើរ «Fasyjet» ដោយ​មាន​អ្នកដំណើរ​រាប់រយ​នាក់​ធ្វើ​ជា​សាក្សី ។  លោក​ខេ​វិ​ន បាន​លុតជង្គង់​នៅ​ចំពោះ​មុខ​គូស្នេហ៍ រួម​ទាំង​និយាយ​ថា «​អ្នកជា​នារី​ដ៏​ស្រស់​ស្អាត​គួរ​ឱ្យ​ស្រឡាញ់​» ។

៤-​ស៊ក​ក្បាល​ចូល​មាត់​ក្រពើ
លោក​កាត វ៉ា​យ សិល្បករ​ជនជាតិ​បារាំង​យក​ក្បាល​ស៊ក​ចូល​មាត់​រូបចម្លាក់​ក្រពើ​នៅ​តំបន់​ហ្ស​ង់​ណេ​វី​លី​យេ ក្បែរ​ក្រុងប៉ារីស ដើម្បី​ស្វាគមន៍​កិច្ចប្រជុំ​ស្ថានភាព​អាកាសធាតុ​ពិភពលោក​ប្រចាំឆ្នាំ​២០១៥(COP21) ពី​ថ្ងៃ​ទី​៣០ វិច្ឆិកា ដល់​ថ្ងៃ​ទី​១១ ធ្នូ ២០១៥ ។

៥-​បំពេ​ព្រលឹង
ក្មេង​ស្រី​ម្នាក់​ពី​មជ្ឈមណ្ឌល​កុមារ​កំព្រា បាន​សម្តែង​សិល្បៈ​ក្នុង​ក្រុង​បា​ដា​ដ ប្រទេស​អីុរ៉ា​ក់ ដើម្បី​លួងលោម​ផ្លូវចិត្ត​ពលរដ្ឋ​ដែល​ភ័យ​ខ្លាច​ពី​ហេតុការណ៍​សង្គ្រាម​ដែល​អូស​បន្លាយ​រយៈពេល​យូរ ។

៦-​គ្រោះថ្នាក់​ពី​ការ​កាប់​ឈើ
ក្រុម​ស្ត្រី​ដើរ​ជាមួយ​សត្វ​លា​ដោយ​កាន់​បន្លែ​ដែល​បេះ​ក្នុង​ឧទ្យាន​ជាតិ​ឡា​វី​ស​ស៊ី​ទ័​រ ប្រទេស​ហៃ​ទី ។ បច្ចុប្បន្ន​ហៃ​ទី​បាន​បាត់បង់​បន្លែ​ធនធានធម្មជាតិ​ប្រហែល​៩៨% ព្រោះ​ប្រទេស​នេះ​បាន​កាប់​ឈើ​ព្រៃឈើ និង​ទន្ទ្រាន​យក​ដី ។ 

៧-៥០​ឆ្នាំ​នៃ​ការ​បញ្ចប់សង្គ្រាម​នៅ​កា​ស្មៀ​រ
យន្តហោះ​របស់​កងទ័ពអាកាស​ប៉ា​គី​ស្ថាន បាន​ប្រារព្ធ​ខួប​៥០​ឆ្នាំ នៃ​ការ​បញ្ចប់សង្គ្រាម​បែងចែក​ទឹកដី​ក្នុង​តំបន់​កា​ស្មៀ​រ រវាង​ឥណ្ឌា និង​ប៉ា​គី​ស្ថាន កាលពី​ឆ្នាំ​១៩៦៥ នៅ​ក្រុង​អីុ​ស្លា​ម៉ា​បា​ដ ប្រទេស​ប៉ា​គី​ស្ថាន ដែល​បច្ចុប្បន្ន​ដែនដី​នោះ​នៅ​តែ​មាន​ភាព​រកាំរកូស​នឹង​គ្នា​ជា​បន្តបន្ទាប់ ។

៨-​ស្វា​តូច
«​កា​ពូ​ឈី​ន​» យក​ផ្លែ​ឈើ​ដាក់​លើ​ក្បាល នៅ​សួនសត្វ​អូ​ល​ម៉េ​ន ប្រទេស​បែ​ល​ហ្ស៊ិ​ក ។ ចាត់​ទុក​ថា​ជា​ស្វា​សែន​ឆ្លាត មក​ពី​អា​មេ​រិ​ក​ខាងត្បូង ។

៩-​សត្វ «​ហ្គុ​ដ​ស៊ី​ល​ឡា​» ឆ្លាក់​ពី​ខ្សាច់
រូបចម្លាក់​ខ្សាច់​ជា​សត្វ​ហ្គុ​ដ​ស៊ី​ល​ឡា ស្ថិត​ក្នុង​ឧទ្យាន​សាធារណៈ​ស៊ី​ន​ជូ​គូ​ស៊ូ​អូ ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន បាន​ដាក់​តាំង​បង្ហាញ​ដល់​ពលរដ្ឋ​ដែល​ស្រឡាញ់​ហ្គុ​ដ​ស៊ី​ល​ឡា កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ ៕