ខេត្តកំពង់ចាម ៖ ពិធីប្រណាំងទូកង ទូកខ្នាតអន្តរជាតិ និងបណ្តែតប្រទីបនៅខេត្តកំពង់ចាមបានប្រព្រឹត្តទៅចំនួន២ថ្ងៃ គឺថ្ងៃទី២៧ និងទី២៨ តុលា ២០១៥ ដោយមានទូកងចូលរួមចំនួន២៤ទូក មកពីតាមបណ្តាវត្តផ្សេងៗបានចូលរួមប្រកួតប្រជែងយកជ័យលាភី ដើម្បីទៅចូលរួមប្រណាំងនៅរាជធានីភ្នំពេញថ្ងៃខាងមុខ ។ ក្នុងនោះទូកងឈ្មោះ ចៅពេជ្រកុមារ បុប្ជាជ្រោយថ្ម ទទួលបានចំណាត់ថ្នាក់លេខ១ ។
ក្នុងទិដ្ឋភាពនោះ គេបានសង្កេតឃើញមានវត្តមានការចូលជាភ្ញៀវកិត្តិយសមាន លោក ហ៊ុន ណេង តំណាងរាស្ត្រមណ្ឌលកំពង់ចាម, លោក យឹម ឆៃលី ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម, លោកគ្រូឧកញ៉ា អ៊ឹម ប្រុស ព្រមទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត ។
លោក លន់ លឹមថៃ អភិបាលខេត្តបានថ្លែងឲ្យដឹងថា នៅក្នុងឆ្នាំនេះទឹកទន្លេមេគង្គតូច និងកត្តាកាត់ខេត្តកំពង់ចាមបំបែកជាពីរទៅខេត្តត្បូងឃ្មុំ ត្រើយខាងកើត នោះបានធ្វើឲ្យទូកងដែលធ្លាប់មកចូលរួមប្រឡងប្រណាំង ហើយទូកងខ្លះទៀតដាក់នៅបឹងតែដោយទឹកទន្លេតូចទើបមិនអាចមកកើត ទូកងខ្លះមានអ្នកឧបត្ថម្ភ តែមិនមានចំណុះកីឡាករទូកង ។ លោកបន្តថា តាមការប៉ាន់ប្រមាណនៅថ្ងៃទី២៧ តុលា ដែលជាថ្ងៃអុំទូកដំបូងមានប្រជាពលរដ្ឋមកពីគ្រប់ទិសទីរហូតដល់ទៅជាង៣ម៉ឺននាក់ និងពេលយប់រហូតដល់ទៅជិត៥ម៉ឺននាក់ឯណោះ មកមើលការបណ្តែតប្រទីប និងការបាញ់កាំជ្រួច ព្រមទាំងមើលការតាំងពិព័រណ័ទំនិញកម្ពុជា-ថៃ ។ នៅរសៀលថ្ងៃទី២៨តុលា ចំពោះទូកងដែលទទួលបានជ័យលាភីលេខ១គឺ ទូកងឈ្មោះ ចៅពេជ្រកុមារ បុប្ជាជ្រោយថ្ម មកពីវត្តជ្រោយថ្ម ប្រើប្រាស់ថេរវេលា៩នាទី និង៨វិនាទី, ទូកងជាប់ចំណាត់ថ្នាក់លេខ២ឈ្មោះ ស៊ាសែនជ័យបារមីតេជៈ មកពីស្រុកកងមាស និងទូកងជាប់ចំណាត់ថ្នាក់លេខ៣ឈ្មោះ ស្រីស្រស់គៀនជ្រៃ បារមីតេជោ មកពីវត្តគៀនជ្រៃ ស្រុកកំពង់សៀម ។ សម្រាប់ទូកងដែលជាប់ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា១លានរៀល អង្ករ២០០គីឡូក្រាម ទឹកផ្លែឈើ៤កេស បារីសេក៧សុង ទឹកបរិសុទ្ធ១២យួរ, ទូកងជាប់ចំណាត់ថ្នាក់លេខ២ ទទួលបាន ថវិកា៩០ម៉ឺនរៀល អង្ក២០០គីឡូក្រាម ទឹកផ្លែឈើ៤កេស បារីសេក៧សុង ទឹកបរិសុទ្ធ១១យួរ, ទូកងជាប់ចំណាត់ថ្នាក់លេខ៣ ទទួលបានថវិកា៨០ម៉ឺនរៀល អង្ក២០០គីឡូក្រាម ទឹកផ្លែឈើ៤កេស បារីសេក៧សុង ទឹកបរិសុទ្ធ១០យួរ ។ សម្រាប់ទូកដែលមិនជាប់ចំណាត់ថ្នាក់វិញចំនួន១០ទូក ក្នុង១ទូកទទួលបានថវិកា៧០ម៉ឺនរៀល អង្ក២០០គីឡូក្រាម ទឹកផ្លែឈើ៣កេស បារីសេក៦សុង ទឹកបរិសុទ្ធ៩យួរ ។ សម្រាប់ទូកខ្នាតអន្តរជាតិ១១ទូក វិញក្នុង១ទូកៗទទួលបានថវិកា៣០ម៉ឺនរៀល អង្ក១០០គីឡូក្រាម ទឹកផ្លែឈើ២កេស បារីសេក៥សុង ទឹកបរិសុទ្ធ៥យួរផងដែរ ។
លោក លន់ លឹមថៃ អភិបាលខេត្តបញ្ជាក់ថា ជាមួយគ្នានោះដែរ រូបលោកសូមថ្លែងអំណរគុណចំពោះកងកម្លាំងនគរបាល និងអាវុធហត្ថខេត្ត ដែលបានខិតខំជួយការពារសនិ្តសុខ និងសណ្តាប់ធ្នាប់ទាំងពេលថ្ងៃ និងយប់ ដោយបានប្រឹងប្រែងអស់ពីកម្លាំងកាយកម្លាំងចិត្តជូនដល់ប្រជាពលរដ្ឋ ៕
ខេត្តបាត់ដំបង ៖ អគ្គីភ័យបានឆេះក្លឹបខារ៉ាអូខេមួយកន្លែងអស់គ្មានសល់កាលពីវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នេះដែលស្ថិតក្នុងភូមិទូលតាឯក សង្កាត់...
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញសេចក្តីជូនដំណឹងជាសាធារណៈហាមឃាត់គណនីហ្វេសប៊ុកឈ្មោះ The National Care ដែលកំពុងផ្សព្វផ្សាយលក់...
រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង១១និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នេះមានករណីអគ្គីភ័យឆាបឆេះគំនរអុសកើតឡើងនៅភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌ...
រាជធានីភ្នំពេញ ៖ បន្ទាប់ពីអតីតចៅអធិការវត្តពោធិ៍ព្រះបាត្រ ហៅវត្តច្បារអំពៅ ត្រូវបានផ្សឹក និងបញ្ចប់តួនាទីកាលពីពេលថ្មីៗរួចមក នៅវេលាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ...
ស្ត្រីទូទាំងពិភពលោកជ្រើសរើសថ្នាំគ្រាប់ពន្យារកំណើត ជាមធ្យោបាយពន្យារកំណើតដោយសារតម្លៃសមរម្យ ងាយស្រួលប្រើ ទុកចិត្តបាន និងមានប្រសិទ្ធភាពក្នុងការរារាំងការមាន...
ភាពជោគជ័យ គឺជាគោលដៅរបស់យើងគ្រប់គ្នា ប៉ុន្ដែមិនមែនទាំងអស់គ្នាសុទ្ធតែជោគជ័យនោះទេ។ យ៉ាងណាមិញ វិស័យជំនួញក៏ដូចគ្នាដែរ គោលដៅគឺធ្វើយ៉ាងណាឆក់យកបេះដូងអតិថិន និង...
រាជធានីភ្នំពេញ ៖ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរមួយបានកើតឡើង បណ្ដាលឲ្យបុរសម្នាក់កៀបជាប់នៅក្នុងរថយន្តរបស់ខ្លួន និងរងរបួសយ៉ាងធ្ងន់ធ្ងរស្ទើររស់ស្ទើរស្លាប់ ...
ហុងកុង ៖ យោងតាមសេចក្តីរាយការណ៍របស់ Financial Times កាលពីថ្ងៃសុក្រ បានឲ្យដឹងមកថា ហុងកុងត្រូវបានចាត់ទុកជាទីផ្សារផ្ទះដែលមិនមានផលចំណេញខ្ពស់អស់៩ឆ្នាំកន្លងមកនេះ ហើយវា...
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ មិត្តហ្វូននឹងប្រារព្ធពិធីគំរប់ខួប១០ឆ្នាំ Metfone Intelligent Connect (MIC) 2019 ដែលប្រព្រឹត្តិទៅចំនួន២ថ្ងៃ នាសណ្ឋាគារសូហ្វីតែល ភ្នំពេញ។ ការវិវដ្តនូវ...
ខេត្តប៉ៃលិន ៖ រថយន្តដឹកទំនិញ១គ្រឿងបានជ្រុលចង្កូតធ្លាក់ចូលក្នុងទឹកអូរព្រំដែនកម្ពុជា-ថៃ ខណ:បើកបរក្នុងទិសដៅពីកើតទៅលិចបម្រុងយកផ្លែឈើទៅលក់នៅក្នុងទឹកដី...
រាជធានីភ្នំពេញ៖កន្លងមកតារាមួយចំនួនបានចេញមុខរិះគន់ផលិតករដែលមិនបើកប្រាក់កម្រៃដែលពួកគេចូលរួមសម្តែង ។ ថ្មីៗកន្លងមកក៏មានតារាសម្តែង២នាក់ទៀតជួបរឿងបែប...
ទីក្រុងហូជីមិញ ៖ ទីក្រុងហូជីមិញ នឹងវិនិយោគលើកសិផលចំនួន៦ប្រភេទ និងភូមិសិប្បកម្មចំនួន៦ ក្រោមកម្មវិធីសហគមន៍មួយផលិតផលមួយដែលតម្រូវឲ្យសហគមន៍ជនបទនីមួយៗ...
ទីក្រុងហ្សឺណែវ ៖ អង្គការសហប្រជាជាតិ(UN) បាននិយាយកាលពីថ្ងៃទី១៣ កុម្ភៈ កន្លងមកថា អត្រាអ្នកគ្មានការងារធ្វើជុំវិញពិភពលោកបានធ្លាក់ចុះកាលពីឆ្នាំមុន និងបានព្រមានថា...
រាជធានីភ្នំពេញ៖ បុរសអាណិកជនខ្មែរម្នាក់បាននិយាយដើមភិន សុដាលីស វាធ្វើឲ្យមានកំហឹងជះត្រឡប់ទៅវិញ ។ ដោយមិនបញ្ចេញអត្តសញ្ញាណបុរសនោះថាជាអ្នកណាលោក អិុន សុភិន...
រាជធានីភ្នំពេញ ៖ ឆ្នាំ២០១៨កន្លងទៅនេះ រាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៣លាននាក់ ក្នុងកំណើន១៥,២% បើធៀបនឹងឆ្នាំ២០១៧។ នេះបើយោងតាមរបាយការណ៍ស្តីពី...
រាជធានីភ្នំពេញ ៖ បើទោះជាប្រមាណមួយខែចុងក្រោយនេះ គេកត់សម្គាល់ឃើញកីឡាការិនីស៊ន សៀវម៉ី បង្ហាញសកម្មភាពកាន់តែខ្លាំងក្នុងអាជីពជាអ្នកលក់ផលិតផលថែរក្សាសម្រស់នៅលើ...
រាជធានីភ្នំពេញ ៖ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសជាដៃគូ ទាំងថ្នាក់តំបន់និងពិភពលោកកាលពីឆ្នាំ២០១៨កន្លងទៅ សម្រេចបានកំណើនគួរឲ្យកត់សម្គាល់ ក្នុង...
ខេត្តតាកែវ ៖ ពលរដ្ឋភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ជាង១០០គ្រួសារលើកដៃសំពះសុំឲ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ចំពោះអតីតអភិបាលរង...
រាជធានីភ្នំពេញ ៖ ឱកាសល្អសម្រាប់អតិជនវីតាល់ ជាពិសេសអ្នកដែលនិយមប្រើប្រាស់វីតាល់ចំណុះ១.៥លីត្រ ព្រោះពេលនេះ វីតាល់មានប្រ៉ូម៉ូសិនពិសេស រាល់ការជាវផលិតផលទឹក...
ការផឹកស្រាច្រើនជាប្រចាំ អាចនាំឲ្យមានបញ្ហាចំបងដល់សុខភាពរបស់អ្នក ។ ក្រុមគ្រូពេទ្យជំនាញ បាននិយាយពីផលវិបាកនៃការទទួលទានស្រាច្រើនរ៉ាំរ៉ៃដូចខាងក្រោមនេះ៖១–...