រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ មនុស្សស្លាប់២នាក់ (ស្រី១នាក់) អ្នករបួសធ្ងន់១០នាក់ (ស្រី១នាក់) កើតឡើងនៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី២៨ តុលា ២០១៥ ។
បើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃបានបង្ហាញឱ្យដឹងទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ០៦លើក បង្កឲ្យខូចខាតយានយន្តសរុប១១គ្រឿង ក្នុងនោះមានម៉ូតូចំនួន៨គ្រឿង, រថយន្តធុនតូច២គ្រឿង, រថយន្តធុនធំ១គ្រឿង។
មូលហេតុដែលកើតមានគ្រោះថ្នាក់ចរាចរណ៍នេះដែរ បណ្តាលឲ្យមានគ្រោះថ្នាក់រួមមានល្មើសល្បឿន២លើក, ប្រជែងគ្រោះថ្នាក់១លើក, មិនគោរពសិទ្ធ១លើក, បត់គ្រោះថ្នាក់១លើក, ស្រវឹង១លើក, ក្នុងនោះអ្នកមិនពាក់មួកពេលគ្រោះថ្នាក់មាន៥នាក់ (យប់៥នាក់) ។
ចែករំលែកព័តមាននេះ