ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​រថយន្តចុះ​ពីលើស្ពាន​ងោក​មួយ​ភាំង​រថយន្ត​​ហោះទៅទុំលើ​ស័ង្កសីរង្វង់​មូល

8 ឆ្នាំ មុន

ខេត្តកណ្ដាល​ ៖​ អ្នក​បើក​បរងងុយដេក​​​​បើក​​រថយន្ត​​លឿន​ចុះ​ពីលើ​ស្ពាន​ព្រែក​សំរោង​​ជ្រុល​ទៅ​បុក​ឡើង​រង្វង់​មូល​ស្ពាន​ព្រែក​សំរោង​​បង្ក​​ការ​ភ្ញាក់​ផ្អើលដល់កម្មករ​សំណង់​ច្រើន​នាក់​ដែល​កំពុង​សម្រាក​នៅ​ទីនោះភ័យ​ស្លន់ស្លោ​ព្រលឹង​ចុង​សក់

ខេត្តកណ្ដាល​ ៖​ អ្នក​បើក​បរងងុយដេក​​​​បើក​​រថយន្ត​​លឿន​ចុះ​ពីលើ​ស្ពាន​ព្រែក​សំរោង​​ជ្រុល​ទៅ​បុក​ឡើង​រង្វង់​មូល​ស្ពាន​ព្រែក​សំរោង​​បង្ក​​ការ​ភ្ញាក់​ផ្អើលដល់កម្មករ​សំណង់​ច្រើន​នាក់​ដែល​កំពុង​​លង់​លក់នៅ​ទីនោះភ័យ​ស្លន់ស្លោ​ព្រលឹង​ចុង​សក់រត់​ចែក​ជើង​គ្នា​​កាលពី​វេលា​ម៉ោង​១២​និង៣០​​នាទី​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ​តុលា​ ​​​ត្រង់​ចំណុច​​រង្វង់​មូល​ស្ពាន​ព្រែក​សំរោង ​​ផ្លូវ​លេខ​១១៥ ស្ថិត​ក្នុងភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ​​។ ​

មន្ត្រី​នគរបាល​​​ក្រុង​តា​ខ្មៅ​ ​បាន​ឲ្យ​ដឹង​ថា​ រថយន្តបង្ក​ម៉ាកកាមរី​ ព​ណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2C-4659 អ្នកបើកបរ​ឈ្មោះ​ នាក់ សា​រឿ​ន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ។​

មន្ត្រី​នគរ​បាល​​បាន​បន្ត​ថា ​រថយន្ត​បង្ក​ធ្វើ​ដំណើរ​ក្នុង​​ទិស​ដៅ​ពី​កើត​ទៅ​​លិច​ចុះ​ពី​ស្ពានព្រែក​សំរោង​​យ៉ាង​លឿន លុះ​មក​ដល់​ចំណុចកើតហេតុ​​រថយន្ត​​​បើក​បុក​ឡើង​លើរង្វង់​មូល​បណ្តាល​​ឱ្យ​​អ្នក​បើក​បរ​​​រងរបួស​ស្រាល​ ចំណែក​រថ​យន្ត​​ខូច​​ខាត​ផ្នែក​ខាង​មុខ​ ត្រូវ​បាន​នគរបាល​​យក​រថយន្ត​បែន​ស្ទូច​យក​ទៅ​រក្សារ​ទុក​នៅ​អធិការ​​ដ្ឋាន​នគ​រ​បាល​​ក្រុង​តា​ខ្មៅ​​ ៕