ខេត្តប៉ៃលិន ៖ ជនសង្ស័យម្នាក់ជិះម៉ូតូចូលទៅលួចធុងបាញ់ស្មៅចំនួន៣គ្រឿងនៅជង្រុកក្នុងចម្ការក្បែរផ្ទះរបស់ប្រជាពលរដ្ឋ តែមិនបានសម្រេចដោយសារម្ចាស់គេឃើញទាន់ប្តឹងសមត្ថកិច្ចកងរាជអាវុធហត្ថឱ្យចាប់ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត ។
ហេតុការណ៍ចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ តុលា ២០១៥ កន្លងទៅនេះ ស្ថិតនៅចំណុចក្នុងចម្ការក្បែរផ្ទះ ក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។
ប្រភពព័ត៌មានពីលោកអនុសេនីយ៍ឯក ស៊ិន តាំ នាយការិយាល័យបទល្មើសព្រហ្មទណ្ឌនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិនបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ យី ទុំ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតរស់នៅភូមិស្នឹង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅភូមិអូរអណ្តូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។
ជនសង្ស័យជិះម៉ូតូ១គ្រឿងម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ បាត់ដំបង 1D- 9581៕



ចែករំលែកព័តមាននេះ