លោកហ្វ្រែន ប៊េកកេនបាវ អតីតកីឡាករបាល់ទាត់ក្រុមជម្រើសជាតិអាល្លឺម៉ង់ បានបញ្ជាក់ថា មិនបានចំណាយប្រាក់ទិញសំឡេងឆ្នោតធ្វើឱ្យអាល្លឺម៉ង់ក្លាយជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោក ២០០៦ នៅក្នុងការបោះឆ្នោតជ្រើសរើសធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ២០០០ ដោយឈ្នះអាហ្វ្រិកខាងត្បូងយ៉ាងប្រផិតប្រផើយក្នុងសំឡេង១២ទល់នឹង១១នោះទេ ។
លោកហ្វ្រែន ប៊េកកេនបាវ អាយុ៧០ឆ្នាំ ជាប្រធានគណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពិភពលោកកាលនោះបានទទួលស្គាល់ថា មានការចំណាយប្រាក់ពិតមែន ប៉ុន្ដែមិនមែនទិញសំឡេងឆ្នោតទេ គឺចំណាយរឿងផ្សេង ៕
ចែករំលែកព័តមាននេះ