លោកលីយ៉ូណាដូ អេលលែប អ្នកចាត់ការផ្ទាល់របស់អ្នកប្រដាល់មិនដែលចាញ់ជនជាតិអាមេរិក ហ្វ្លយ មេវេដឌ័រ បានបញ្ជាក់ជាថ្មីថា ហ្វ្លយ មេវេដឌ័រ នឹងមិនឡើងសង្វៀនប្រដាល់ទៀតទេ ទោះបីជាត្រូវជួបជាមួយម៉ានីប៉ាក់គីអាវ អ្នកប្រដាល់ជនជាតិហ្វីលីពីន ឬ អាមៀ ខាន់ ជនជាតិអង់គ្លេសសញ្ជាតិប៉ាគីស្ថានក៏ដោយ ។
លោកអេលលែប បានប្រកាសតាមគេហទំព័រថា៖«ហ្វ្លយមេវេដឌ័របានចូលនិវត្តន៍ហើយ»។ បច្ចុប្បន្ន ស្ដេចប្រដាល់អាមេរិករូបនេះមានទ្រព្យស្ដុកស្ដម ដោយគេឃើញអង្គុយក្នុងរថយន្ដ Bugatti Veyron Grand Sport Vitesse មានតម្លែ៣,៤៩លានដុល្លារ៕
ចែករំលែកព័តមាននេះ