ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ F-16 មួយ​គ្រឿង​របស់​ដា​ណឺ​ម៉ាក​ធ្លាក់​នៅ​សមុទ្រ​ខាងជើង

10 ឆ្នាំ មុន

យោង​តាម​សារព័ត៌មាន​ក្នុងស្រុក​ថា យន្តហោះ​ប្រយុទ្ធ​ដា​ណឺ​ម៉ាក​ធុន F-16 មួយ​គ្រឿង​បាន​ធ្លាក់​ក្នុង​សមុទ្រ​ខាងជើង​កាលពី​រសៀល​ថ្ងៃ​ទី​២៧ តុលា ដោយ​អ្នក​បើក​អាច​លោត​ចេញ​តាម​ឆ័​ត្រ​យោង​ដោយ​ពុំ​រង​របួសធ្ងន់​ឡើយ ។

យោង​តាម​ប្រភព​ព័ត៌មាន​មួយ​នៃ​ក្រសួង​ការពារ​ប្រទេស​ដា​ណឺ​ម៉ាក​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ RITZAU  ថា យន្តហោះ​នេះ​បាន​ធ្លាក់​ជិត​កោះ​រ៉ូ​ម៉ូ​នា​វេលា​ម៉ោង​ប្រមាណ​ជា​១៤​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក​ពេល​កំពុង​ហោះហើរ​ហ្វឹកហ្វឺន ។ អ្នក​បើក​ត្រូវ​បាន​ស្រង់​ពី​ទឹក​ដោយ​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង របស់​កងទ័ពអាកាស ៕