ពួកអ្នកជួយសង្គ្រោះកាលពីថ្ងៃទី២៧ តុលា បានខិតខំចូលទៅដល់បណ្តាតំបន់ដាច់ស្រយាលដែលរងការប៉ះពាល់ដោយការរញ្ជួយដី ដែលបណ្តាលឱ្យមនុស្សស្លាប់ដល់ជាង៣៥០នាក់ ហើយក្នុងតំបន់ភ្នំនានានៃប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន។
ពេលក្រុមអ្នកជួយសង្គ្រោះរុលចូលទៅកាន់ បណ្តាតំបន់ដាច់ស្រយាលដែលរងការប៉ះពាល់តុល្យការជនរងគ្រោះអាចកើនខ្ពស់ថែមទៀត ។
នៅប្រទេសអាហ្វហ្គានីស្ថាន ពួកឧទ្ទាមតាលីបង់ដែលមានវត្តមានច្រើនក្នុងតំបន់មួយចំនួនអាចបង្កើតឧបសគ្គដល់ការជួយសង្គ្រោះ តែពួកឧទ្ទាមនេះសន្យាជួយដល់បណ្តាជនរងគ្រោះ ដោយសារការរញ្ជួយដីកម្លាំង៧,៥រីស្ទ័រ នេះដែលកើតមានកាលពីថ្ងៃទី២៦ តុលា បណ្តាលឱ្យមានការបាក់ដី និងការផ្តាច់ផ្លូវគមនាគមន៍នានា ។
តំបន់មួយចំនួននៅតែស្ថិតនៅដាច់ពីពិភពខាងក្រៅ ។ ក្នុងប្រទេសប៉ាគីស្ថាន ប៉ូលិសឧទាហរណ៍មិនអាចចូលទៅជួយអាជ្ញាធរនៅ COHISTAN ជាស្រុកមួយនៃខេត្ត KHYBER PAKHTUNKHWA ភាគពាយ័ព្យប្រទេសជាតំបន់មានប្រជាជនប្រមាណជា៥០០.០០០នាក់ ។
ជនរងគ្រោះភាគច្រើនគឺនៅប្រទេសប៉ាគីស្ថានដែលអ្នកស្លាប់ឡើងដល់២៤៨នាក់ ក្នុងនោះ២០២នាក់នៅខេត្ត KHYBER PAKHTUNKHWA ។
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោកណាវ៉ាស់ សារីហ្វ ដែលទើបមកពីបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកបានសន្យាជួយជនរងគ្រោះឱ្យអាចកសាងផ្ទះសម្បែងឡើងវិញ ក្រោយរងការបំផ្លាញ ។ កងទ័ពប៉ាគីស្ថានបានជួយដឹកអ្នករបួសតាមឧទ្ធម្ភាគចក្រ ហើយមន្ទីរពេទ្យយោធាទាំងអស់ស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន ។
តុល្យការផ្លូវការនៃជនរងគ្រោះនៅអាហ្វហ្គានីស្ថានចេញផ្សាយនាថ្ងៃទី២៧ តុលា រៀបរាប់ពីមនុស្សស្លាប់ឡើងដល់១១៥នាក់ ហើយមនុស្សជាច្រើនរយនាក់រងរបួស ផ្ទះ៧.០០០ខ្នងរងការបំផ្លាញ ៕
ចែករំលែកព័តមាននេះ