ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកសិល្បៈ​ជា​ច្រើន​បង្ហោះ​សារ​ស្វែងរក​យុត្តិធម៌​ដល់​ពិធី​ការិនី មាន ពេជ្រ រី​តា (​វី​ដេ​អូ​)

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ រឿង​ក្តី​ប្តឹងប្តល់​ដែល​បាន​កើតឡើង​ទៅ​លើ​ពិធី​ការិនី​នាង មាន ពេជ្រ​រី​តា ពី​សំណាក់​ឧកញ៉ា​មួយ​រូប កំពុង​តែ​កក្រើក​យ៉ាង​ខ្លាំង​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ខណៈ​ពេល​ដែល​មាន​អ្នកសិល្បៈ​កាន់តែ​ច្រើន​បាន​បង្ហោះ​សារ​ស្វែងរក​យុត្តិធម៌​ដល់​តារា​រូប​នេះ​។ យ៉ាងណា…

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ រឿង​ក្តី​ប្តឹងប្តល់​ដែល​បាន​កើតឡើង​ទៅ​លើ​ពិធី​ការិនី​នាង មាន ពេជ្រ​រី​តា ពី​សំណាក់​ឧកញ៉ា​មួយ​រូប កំពុង​តែ​កក្រើក​យ៉ាង​ខ្លាំង​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ខណៈ​ពេល​ដែល​មាន​អ្នកសិល្បៈ​កាន់តែ​ច្រើន​បាន​បង្ហោះ​សារ​ស្វែងរក​យុត្តិធម៌​ដល់​តារា​រូប​នេះ​។

Picture

យ៉ាងណា គេ​នៅ​មិន​ទាន់​បានដឹង​ច្បាស់​ស៊ីជម្រៅ​ពី​រឿងហេតុ​ពិត​ប្រាក​ដែល​នាំ​អោយ​ឧកញ៉ា​សម្បូរ​ទ្រព្យ​មួយ​រូប បាន​សម្រេច​ប្តឹង​ចោទ​ទៅ​លើ​អតីត​បេ​ក្ខ​នារី Miss Grand Cambodia2020 នៅឡើយ​ទេ​។ ប៉ុន្តែ​អ្នកសិល្បៈ​ជា​ច្រើន​យល់​ថា រឿងហេតុ​នេះ​បាន​កើតឡើង​ដោយសារ​ភាព​អយុត្តិធម៌​ចំពោះ មាន ពេជ្រ​រី​តា ដោយ​យោង​តាម​អ្វី​ដែល​នាង​បាន​និយាយ​តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​មួយ​។

Picture

អ្នកសិល្បៈ​ជា​ច្រើន​បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​រៀង​ៗ​គ្នា​ថា «​គេ​ស្ទាប​ខ្ញុំ​» «​ខ្ញុំ​ខ្ពើម​ខ្លួនឯង​ណាស់​ម៉ាក់​» guys, this is painful.​។ សម្លេង​ស្រែក​ទ្រហោយំ​រៀបរាប់​ប្រាប់​ម្តាយ​ដ៏​សែន​រន្ធត់ ប្រទេស​មានច្បាប់​យុត្តិធម៌​នៅ​តែ​មាន​សំរាប់ Yubi (​ឈ្មោះ​ក្រៅ​របស់ មាន ពេជ្រ​រី​តា )​។ «​គេ​ស្ទាប​ខ្ញុំ​» «​ខ្ញុំ​ខ្ពើម​ខ្លួនឯង​» ជា​ពាក្យ​ដែល​ស្រែក​ចេញពី​មាត់​មនុស្ស​ស្រី​ម្នាក់​ដែល​កំពុង​តែ​យំ ព្រោះ​បាន​ជួប​រឿង​ឈឺចាប់​ដែល​មិន​គួរ​នឹង​កើតឡើង តើ​អាច​រួម​គ្នា​រក​យុត្តិធម៌​បាន​ទេ? តើ​អាច​ចូលរួម​ចែករំលែក​ពី​រឿង​នេះ​បាន​ទេ?។ ច្បាប់​នឹង​មិន​ដោះ​លែង​មនុស្ស​អាក្រក់​ទេ ហើយ​រឹតតែ​ជឿ​ថា អ្នក​ទាំងអស់​គ្នា​ច្បាស់​ជា​អាច​ចែករំលែក​ពី​រឿង​នេះ ដើម្បី​អោយ​សំលេង​នៃ​ការ​ដង្ហោយ​រក​យុត្តិធម៌​មួយ​នេះ កាន់តែ​លឺ​ខ្លាំង​ជាង​នេះ​។

Picture

ដោយឡែក​សម្រាប់​អ្នកសិល្បៈ​ខ្លះ​ក៏​បាន​បង្ហោះ​សារ​ដោយ​ភ្ជាប់​ការ​លើកទឹកចិត្ត និង​ការ​គាំទ្រ​ដល់​តារា​រូប​នេះ អោយ​មាន​ភាពរឹងមាំ ហើយ​យុត្តិធម៌​នឹង​កើត​មាន​ចំពោះ​នាង​។

ដោយឡែក​លោក ហេង ឡុ​ង ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​សិល្បករ​ខ្មែរ ក៏​បាន​បង្ហោះ​សារ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា ចំពោះ​រឿងហេតុ​ខាងលើ​នេះ លោក​មិនដឹង​យ៉ាងណា​ឡើយ ប៉ុន្តែ​រូប​លោក​បាន​ត្រៀម​រួច​ជា​ស្រេច​សម្រាប់​ផ្តល់​មេធាវី​ជួយ មាន ពេជ្រ​រី​តា ប្រសិនបើ​នាង​ត្រូវការ​។

ជា​ការ​កត់សម្គាល់ តំណាង​អយ្យការ កញ្ញា សុង ឆ​វ័​ន្ត ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២១ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ស្ត្រី​ម្នាក់​ឈ្មោះ មាន ពេជ្រ រី​តា ហៅ​យូ​ប៊ី អាយុ​២០​ឆ្នាំ ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​លួច​ទូរស័ព្ទ​ដៃ ដោយ​ប្រើ​អំពើ​ហិង្សា បណ្តាល​ឲ្យ​រង​របួស​ដល់​ជន​រង​គ្រោះ​) ។ ក្រោយ​ពី​តំណាង​អយ្យការ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ​នោះ សំណុំរឿង​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

Picture

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២១ ជនសង្ស័យ​ឈ្មោះ មាន ពេជ្រ រី​តា ហៅ​យូ​ប៊ី បាន​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​១១ ប្រូ​ម៉េ​ក ពណ៌​ខ្មៅ របស់​លោក​ឧកញ៉ា​ម្នាក់ នៅ​ចំណុច​ផ្លូវ​លេខ​១៣៨ កែង​ផ្លូវ​លេខ​២៥៩ ភូមិ​១០ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក ។ ពេល​នោះ​ជន​រង​គ្រោះ​ឃើញ​ក៏​មក​ឆក់​យក​ទូរស័ព្ទ​មក​វិញ ទើប​មានការ​ប្រវាយប្រតប់​គ្នា ធ្វើ​ឱ្យ​ជនសង្ស័យ​ទាញ​បាន​កាំបិត​ចុង​ស្រួច​ចាក់​ទៅ​លើ​លោក​ឧកញ៉ា​នោះ​២​កាំបិត​ត្រូវ​ត្រង់​ពោះ បណ្តាល​ឲ្យ​រង​របួស​ជា​ទម្ងន់ នឹង​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ក្រោយ​កើតហេតុ ទើបបាន​សមត្ថកិច្ច​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ និង​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ។

ដោយឡែក​ពាក់ព័ន្ធ​ការ​ចោទប្រកាន់​ខាងលើ​នេះ​ដែរ នាង មាន ពេជ្រ​រី​តា ក៏​បាន​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​ប្តឹង​បក​ទៅ​កាន់​ឧកញ៉ា​ម្នាក់​នោះ​វិញ​ដែរ​។

ហើយ​យោង​តាម​បណ្តឹង​របស់​ដែល​នាង មាន ពេជ្រ​រី​តា បាន​ដាក់​ប្តឹង​បក​មក​វិញ​នោះ គឺ ៖ ចោទប្រកាន់​លួច​ទូរស័ព្ទ​! ពិធី​ការិនី MyTV ប្តឹង​បក ឧកញ៉ា ហេង សៀ ពី​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ ក្នុង​រថយន្ត

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture