ប្រទេសវៀតណាម ៖ អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Do Hoang Anh Tuan បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហាណូយថា ៖ «ប្រាក់ចំណូលរបស់រដ្ឋសម្រាប់ឆ្នាំ២០១៥ ទំនងជាកើនឡើងលើសការរំពឹងទុកប្រមាណជា៧៩០,៩លានដុល្លារ ខណៈឱនភាពថវិកាមានកម្រិតតិចជាងការរំពឹងទុក១,៤ប៊ីលានដុល្លារ» ។
ប្រាក់ចំណូលរបស់រដ្ឋដែលខ្ពស់ជាងមុនបានលើកទឹកចិត្តនូវកំណើនសេដ្ឋកិច្ច៦,៥% និងការទម្លាក់កំណើននៃសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ពី២% មក ១,៥% ។
តាមរយៈការពន្យល់ពីឱនភាពថវិកា លោក Do Hoang Anh Tuan បានកត់សម្គាល់នូវតម្លៃប្រេងឥន្ធនៈទាបជាងមុន និងតារាងពន្ធនាំចូលដែលចែងនៅក្នុងលក្ខន្តិកៈនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ។ ដើម្បីធ្វើឲ្យសម្រេចបានសម្រាប់និន្នាការនេះ រដ្ឋាភិបាលបានស្នើទៅរដ្ឋសភាជាតិ ដើម្បីអនុម័តនូវការប្រើប្រាស់ថវិកា៤៥០លានដុល្លារ តាមរយៈការដកហូតចេញពីបណ្តាសហគ្រាសរបស់រដ្ឋមួយចំនួន ។
ជាងនេះទៀត ទំហំទឹកប្រាក់១,៥៤ប៊ីលានដុល្លារដែលទទួលបានមកពីការបង់ពន្ធសាជីវកម្មយឺតយ៉ាវ នឹងត្រូវគេប្រមូលបានគ្រប់ចំនួន ។ ចំណែកទឹកប្រាក់ជាង២២៥លានដុល្លារ ក្នុងនោះនឹងត្រូវប្រមូលចំណូលថវិការដ្ឋនៅក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ ។
លោក Do Hoang Anh Tuan ព្រមទទួលថា បណ្តាក្រុមហ៊ុនមួយចំនួនកំពុងពន្យារពេលបង់ពន្ធ ព្រោះចង់បង្កើនចំណូលផ្ទាល់ខ្លួនរបស់ពួកគេ ។
លោកថ្លែងថា ៖ «ក្រសួងបានបង្កើតក្រុមហ៊ុនចំនួន៥ សម្រាប់ទទួលខុសត្រូវលើការលាតត្រដាងឥរិយាបទនៃការផ្លាស់ប្តូរតម្លៃ» ។
ចំពោះបំណុលសាធារណៈ លោក Do Hoang Anh Tuan បានបង្ហើបថា ៖ «បណ្តាក្រុមហ៊ុនទាំងនោះមានបំណុលស្មើនឹង៦៣,២%នៃថវិកា ដោយបានរាប់បញ្ចូលទៅក្នុងថវិកាជំនួយនៃការអភិវឌ្ឍជាផ្លូវការសម្រាប់ឆ្នាំ២០១៦ ដែលនៅតែស្ថិតក្នុងការកំណត់របស់ខ្លួនដដែល» ៕
ចែករំលែកព័តមាននេះ