ប្រទេសឥណ្ឌូណេស៊ី ៖ លោកប្រធានាធិបតី Joko Widodo បានថ្លែងកាលពីថ្ងៃចន្ទនេះថា ៖ «ឥណ្ឌូណេស៊ីបានប្តេជា្ញចូលរួមជាមួយកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិក (TPP) ដែលត្រូវគេសម្រេចបញ្ចូលរវាងសហរដ្ឋអាមេរិក និងបណ្តាប្រទេសតំបន់ប៉ាស៊ីហ្វិកចំនួន១១ កាលពីដើមខែនេះ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក» ។
លោក Joko Widodo តាមរយៈអ្នកបកប្រែ បន្ទាប់ពីជំនួបក្នុងកិច្ចប្រជុំទ្វេភាគីជាមួយលោក Barack Obama នៅសេតវិមានសហរដ្ឋអាមេរិកឱ្យដឹងថា ៖ «ឥណ្ឌូណេស៊ី គឺជាប្រទេសបើកចំហសេដ្ឋកិច្ច ដែលមានប្រជាជនសរុបចំនួន២៥០លាននាក់ ។ ឥណ្ឌូណេស៊ី ជាប្រទេសសេដ្ឋកិច្ចធំជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍» ។
តាមការកត់សម្គាល់របស់លោក Joko Widodo ដែលធ្វើឡើងស្របពេលរដ្ឋបាលលោក អូបាម៉ា កំពុងប្រឈមនឹងសម្ពាធពីដៃគូពាណិជ្ជកម្ម អ្នកច្បាប់ និងម្ចាស់ភាគហ៊ុននៅក្នុងការបញ្ចេញទៅកាន់ TPP តាមដែលអាចធ្វើទៅបាន ។
ផ្អែកតាមការសន្និដ្ឋានកាលពីថ្ងៃទី៥ តុលា ឱ្យដឹងថា ការចរចាលើកិច្ចព្រមព្រៀង TPP បានគ្របដណ្តប់ប្រមាណជា៤០% នៃទិន្នផលសេដ្ឋកិច្ចពិភពលោក ។ មន្ត្រីមកពីសមាជិកទាំង១២ របស់ TPP នៅតែធ្វើសេចក្តីព្រាងផ្នែកចុងក្រោយនៃលក្ខន្តិកៈនៃកិច្ចព្រមព្រៀងនេះ ។
ពេលខ្លឹមសារចុងក្រោយរបស់ TPP ត្រូវបានលាតត្រដាងនោះ បណ្តាប្រទេសជាសមាជិក TPP ចាំបាច់ត្រូវបង្កើនការអនុម័តយល់ស្របពីស្ថាប័នកំពូលក្នុងរដ្ឋនីមួយៗ ដែលទទួលខុសត្រូវលើកិច្ចព្រមព្រៀងនេះ ។
ចំណែកអ្នកតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក លោក Michael Froman បានលើកឡើងកាលពីថ្ងៃចន្ទថា ៖ «ខណៈពេលយើងផ្តោតទៅលើនីតិវិធីក្នុងស្រុកសម្រាប់ការអនុម័ត TPP យើងនឹងបន្តចែករំលែកព័ត៌មានអំពី TPP ជាមួយឥណ្ឌូណេស៊ី និងភាគីចាប់អារម្មណ៍ផ្សេងទៀត» ។
នៅពេលដែលមន្ត្រីសហរដ្ឋអាមេរិកបានឃោសនាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះជាមួយបណ្តាប្រទេសនៅតំបន់ប៉ាស៊ីហ្វិក ដូចបានបង្ហាញឲ្យឃើញពីការបង្កើតការងារជាច្រើន និងការសរសេរ ឬតាក់តែងច្បាប់នៃពាណិជ្ជកម្មអន្តរជាតិ ការងារសហព័ន្ធ បរិស្ថាន អតិថិជន និងអង្គការថែទាំសុខភាពទូទាំងប្រទេសបានចេញមកបង្ហាញមតិប្រឆាំង និងក្តីបារម្ភផ្សេងៗ ។
ដោយឡែក លោកស្រី Hillary Clinton បានថ្លែងក្នុងខែនេះថា ៖ «លោកស្រីមិនយល់ស្របជាមួយកិច្ចព្រមព្រៀង TPP នេះឡើយព្រោះលោកស្រីមិនជឿជាក់លើកិច្ចព្រមព្រៀងទេ ដែលនឹងធ្វើឲ្យលោកស្រីជួបនឹងទិន្នផលខ្ពស់សម្រាប់ការបង្កើតការងារល្អដល់ពលរដ្ឋអាមេរិក ការដំឡើងប្រាក់ឈ្នួល និងការងារសន្តិសុខជាតិដ៏ជឿនលឿន» ។
អ្នកជំនាញនិយាយថា ស្របពេលដែល TPP អាចប្រែក្លាយជាបញ្ហាមួយក្នុងចំណោមប៊ូតុក្តៅនៅក្នុងការឃោសនារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក វានឹងក្លាយជាការលំបាកបំផុតសម្រាប់មហាសន្និបាតសហរដ្ឋអាមេរិក ដើម្បីឆ្លងកិច្ចព្រមព្រៀងនេះនៅឆ្នាំក្រោយ ។ ចំណែកច្រកចូលជាក់ស្តែងក្នុងការចូលជាធរមាននៃកិច្ចព្រមព្រៀង TPP នេះ គឺមិនត្រូវបានគេរំពឹងថា នឹងសម្រេចបាននៅមុនឆ្នាំ២០១៧ នោះឡើយ ។
កិច្ចព្រមព្រៀង TPP មានការពាក់ព័ន្ធនឹងប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក កាណាដា ជប៉ុន ព្រុយណេ ស៊ីលី ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសូឡង់ ប៉េរូ សិង្ហបុរី និងវៀតណាម ៕
ចែករំលែកព័តមាននេះ