ប្រទេសកូរ៉េខាងត្បូង ៖ ក្រសួងកសិកម្មបានឲ្យដឹងកាលពីថ្ងៃចន្ទនេះថា រដ្ឋាភិបាលនឹងទិញអង្ករផលិតក្នុងស្រុកចំនួន៥៩ម៉ឺនតោនក្នុងឆ្នាំនេះ ដើម្បីជួយរក្សាស្ថិរភាពតម្លៃទីផ្សារឲ្យមានលំនឹង ។
ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទរបស់សហរដ្ឋអាមេរិក លើកឡើងថា បរិមាណនេះស្មើនឹងការកើនឡើង២០ម៉ឺនតោនពីផែនការដើម ដែលប្រកាសកាលពីដើមខែកញ្ញា។ ការអំពាវនាវឱ្យមានការបង្កើតគម្រោង៣៦ម៉ឺនតោននៃយុទ្ធសាស្ត្របម្រុងទុករបស់ជាតិ និង៣ម៉ឺនតោនដែលសន្យាផ្តល់ទៅបណ្តាអាស៊ានបូកបីសម្រាប់ជាអង្ករបម្រុងទុកក្នុងហេតុការណ៍បន្ទាន់ ។
ចំពោះបរិមាណអង្ករចំនួន២០ម៉ឺនតោនដែលត្រូវបញ្ជាទិញចាប់ពីខែវិច្ឆិកាតទៅ នឹងត្រូវញែកដាច់ពីគ្នារវាងទីផ្សារ ។ គួរជួយជំរុញតម្លៃអង្ករក្នុងស្រុក ដែលមានការប៉ះពាល់ដោយផ្ទាល់ដល់ចំណូលរបស់កសិករ ។
ក្រសួងលើកឡើងថា ការញែកឲ្យដាច់ពីគ្នានៃវិស័យស្រូវអង្ករនឹងផ្តល់នូវអាទិភាពខ្ពស់ជាងគេ។ លើកលែងតែគ្មានការរំពឹងទុកនូវការខ្វះខាតអង្ករ ឬការកើនឡើងនៃតម្លៃ រដ្ឋាភិបាលនឹងធ្វើការងារនេះរហូតដល់ទីបំផុត ដោយមិនបញ្ចេញនូវការបម្រុងទុកឡើយ ។
ម្យ៉ាងទៀត រដ្ឋាភិបាលបានព្យាករទុកកាលពីដើមខែនេះថា ផលិតកម្មអង្ករអាចស្ថិតក្នុងរង្វង់៤,២៦លានតោន កើនឡើង០,៤% ធៀបនឹងបរិមាណ៤,២៤លានតោនកាលពីឆ្នាំទៅ ។
ការកើនឡើងនេះនៅតែសម្រេចបានដដែលបើទុកជាតិចជាង២% នៃផ្ទៃដីដែលត្រូវបានប្រើប្រាស់ក្នុងការបង្កបង្កើនផលអង្ករយ៉ាងណាក្តី ។
ពាក់ព័ន្ធនឹងការកើនឡើងក្នុងទិន្នផលតម្លៃជាមធ្យមរបស់អង្ករមួយបាវទម្ងន់៨០គីឡូក្រាម គឺស្ថិតក្នុងអត្រាហាងឆេង១៣៩ដុល្លារ គិតចាប់ពីថ្ងៃទី១៥ តុលា គឺធ្លាក់ថ្លៃ៧,៥% ធៀបនឹងឆ្នាំទៅ ។
បន្ថែមលើនេះ ក្រសួងកសិកម្មបានបញ្ជាក់ថា ខ្លួននឹងបញ្ចេញទឹកប្រាក់មួយចំនួនប្រមាណជា១៧៦,៤លានដុល្លារក្នុងមូលនិធិបន្ថែម ដើម្បីធ្វើឲ្យមានភាពប្រក្រតីសម្រាប់វិស័យឯកជនក្នុងការទិញអង្ករ ។
ជាងនេះទៀត ការលើកទឹកចិត្តដទៃទៀតដូចជា ការបង្កើនការរ៉ាប់រងលើការទូទាត់នៃថ្លៃសេវារោងចក្រកែច្នៃអង្ករពី៣ប៊ីលានវ៉ុនទៅ៥ប៊ីលានវ៉ុន ដែលអាចបន្ថែមការអនុញ្ញាតឲ្យវិស័យឯកជនទិញអង្ករ២,១៣លានតោនក្នុងឆ្នាំនេះ កើនឡើង៨៥.០០០តោន បើធៀបនឹងឆ្នាំ២០១៤ ។
រដ្ឋាភិបាលលើកឡើងថា ផ្អែកទៅតាមការផ្លាស់ប្តូរនៃតម្លៃអង្ករ និងផលិតកម្មសរុបទាំងអស់ អង្ករជាច្រើនអាចត្រូវបានទិញ ។
ម្យ៉ាងទៀត ផែនការរក្សាស្ថិរភាពតម្លៃអង្ករយូរអង្វែងនេះ នឹងត្រូវគេប្រកាសនៅចុងឆ្នាំ ៕
ចែករំលែកព័តមាននេះ