ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ត្រូវ​សង្សារ​ដុត​ទាំង​រស់​ព្រោះ​បដិសេធ​មិន​រៀប​ការ

8 ឆ្នាំ មុន

សារព័ត៌​មាននៅ​ប្រទេស​ប៉ា​គី​ស្ថាន កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​សុ​ន​នៀ ប៊ី​ប៊ី អាយុ​២០​ឆ្នាំ បាន​រៀបរាប់​ប្រាប់​ប៉ូលិស​នៅ​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​ទី​២៣ តុលា ២០១៥​ថា នាង​ត្រូវ​គូស្នេហ៍​លោក​ឡា​ទី​ហូ អា​ម៉េ​ដ

សារព័ត៌​មាននៅ​ប្រទេស​ប៉ា​គី​ស្ថាន កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​សុ​ន​នៀ ប៊ី​ប៊ី អាយុ​២០​ឆ្នាំ បាន​រៀបរាប់​ប្រាប់​ប៉ូលិស​នៅ​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​ទី​២៣ តុលា ២០១៥​ថា នាង​ត្រូវ​គូស្នេហ៍​លោក​ឡា​ទី​ហូ អា​ម៉េ​ដ  អាយុ​២៤​ឆ្នាំ ចាក់​សាំង​ដុត​ទាំង​រស់​ព្រោះតែ​នាង​បដិសេធ​មិន​ព្រម​រៀប​ការ ។

វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ «​នី​ស្តា​រ៍​» ក្រុង​មុ​លតា​ន ខេត្ត​ពុន​ចាប ភាគ​កណ្តាល​ប្រទេស​ឱ្យ​ដឹង​ថា រាង​កាយ​របស់​នាង​ប៊ី​ប៊ី ប្រហែល​ពី​៤៥​ទៅ​៥០% របួស​ដោយ​ត្រូវ​ភ្លើង​ឆេះ ប៉ុន្តែ​បច្ចុប្បន្ន​នាង​បាន​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត​ហើយ ។ 

ការ​បំផ្លាញ​រាង​កាយ​នោះ​កើតឡើង​នៅ​ភូមិ​ដាច់​ស្រយាល​មួយ​ក្នុងស្រុក​មុ​លតា​ន ខេត្ត​ពុន​ចាប ។ ប៉ូលិស​បាន​ចាប់ខ្លួន​បុរស​បង្កហេតុ ក្រោយ​ពី​ស្គាល់​ភិនភាគ​តាម​រយៈ​ការ​រៀបរាប់​របស់​នារី​រង​គ្រោះ និង​កំពុង​ស៊ើបអង្កេត​បន្ត ។

លោក​អា​ម៉េ​ដ សារភាព​ថា គេ​ចាក់​សាំង​ដុត​នាង​ប៊ី​ប៊ី ជា​សង្សារ​ព្រោះតែ​នាង​មិន​ព្រម​រៀប​ការ​ជាមួយ​រូបគេ ដោយ​នាង​និយាយ​ថា​ឈប់​ស្រឡាញ់​រូបគេ​ហើយ ៕