ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើការរួមភេទញឹក ប៉ះពាល់ដល់សុខភាពបុរសឬអត់?

2 ឆ្នាំ មុន

មនុស្សពេញវ័យជាមធ្យមរួមភេទ ៥៤ដងក្នុងមួយឆ្នាំ (ម្ដងក្នុងមួយសប្តាហ៍ជាមធ្យម) បើយោងតាមការសិក្សាដែលបានចេញផ្សាយនៅក្នុង Archives of Sexual Behavior ឆ្នាំ២០១៧។ តើការរួមភេទច្រើនពេកដល់កម្រិតណាទើបគេហៅថា…

មនុស្សពេញវ័យជាមធ្យមរួមភេទ ៥៤ដងក្នុងមួយឆ្នាំ (ម្ដងក្នុងមួយសប្តាហ៍ជាមធ្យម) បើយោងតាមការសិក្សាដែលបានចេញផ្សាយនៅក្នុង Archives of Sexual Behavior ឆ្នាំ២០១៧។ តើការរួមភេទច្រើនពេកដល់កម្រិតណាទើបគេហៅថា “ច្រើនដង” ហើយតើវាមានផលវិបាកអ្វីខ្លះដល់សុខភាពបុរស?

វេជ្ជបណ្ឌិត Rebacca C. Brightman ដែលជាសាស្រ្តាចារ្យផ្នែកសម្ភពនិងសុខភាពប្រដាប់បន្តពូជ នៅសាកលវិទ្យាល័យវេជ្ជសាស្រ្ត The Icahn School of Medicine នៃទីក្រុងញូវយក បានមានប្រសាសន៍ថា៖ “និយមន័យនៃការរួមភេទញឹកញាប់ គឺមានលក្ខណៈមិនជាក់លាក់នោះទេ។ ប្រសិនបើរួមភេទច្រើនដងហើយ នៅតែមិនមានការឈឺចាប់ នោះមានន័យថាមិនទាន់ច្រើនដងជ្រុលនោះទេ។ និយាយស្រួលស្តាប់គឺ ប្រសិនបើចិត្តរបស់អ្នកចង់រួមភេទ ហើយអ្នកគ្មានការឈឺចាប់អ្វីប្លែកទេនោះ អ្នកអាចរួមភេទបាន។”

វេជ្ជបណ្ឌិត Sherry A. Ross ឯកទេសសម្ភពនិងរោគស្រ្តី នៅមន្ទីរពេទ្យ Santa Monica រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក បានលើកឡើងថា បុរសអាចមានបញ្ហាលិង្គឡើងហើម ឈឺ រលាត់ និង ពិបាកនោម។

អ្នករួមភេទកាន់តែច្រើន ហានិភ័យនៃជម្ងឺប្លោកនោមកាន់តែកើនឡើង។ ដើម្បីបង្ការបញ្ហានវ អ្នកគួរតែបត់ជើងតូចចេញឱ្យអស់ ក្រោយពេលរួមភេទរួច មិនថាចំពោះខាងបុរស ឬ ខាងស្រ្តី។

ជាថ្មីម្តងទៀត វេជ្ជបណ្ឌិត Brightman បានប្រាប់ថា៖ “សូមស្តាប់តាមរាងកាយរបស់អ្នកគ្រប់ពេលវេលា។ ប្រសិនបើមានអ្វីមួយធ្វើឱ្យមានអារម្មណ៍ថាមិនស្រួល អ្នកគួរតែពិចារណាឱ្យបានល្អិតល្អន់មុនពេលបន្តធ្វើវាទៀត។ ប្រសិនបើអ្នកមានអារម្មណ៍ថា អ្នករួមភេទច្រើនជ្រុលពេក អ្នកគួរតែសម្រាកមួយថ្ងៃ ឬ ពីរថ្ងៃសិនជាការល្អ៕”

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ