រាជធានីភ្នំពេញ ៖ នារីរូបស្រស់២នាក់ជិះម៉ូតូចេញពីកន្លែងធ្វើការមិនប្រុងប្រយ័ត្នបុកជាមួយម៉ូតូមួយគ្រឿងបណ្ដាលឱ្យរងរបួសស្រាល កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៨ តុលា តាមបណ្ដោយផ្លូវលេខ៥៩៨ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
ម៉ូតូបង្កម៉ាកអាយខន ពណ៌សលាយទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ1AF-6140 ជិះគ្នា២នាក់ភេទស្រី ។ រីឯម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BU-0725 បើកបរដោយបុរសម្នាក់ ។
ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារី២នាក់ជិះម៉ូតូចេញពីកន្លែងធ្វើការនៅហាងខារ៉ាអូទៅផ្ទះដោយមិនបានមើលឆ្វេងស្តាំ ស្របពេលនោះមានម៉ូតូមួយគ្រឿងជិះពីជើងទៅត្បូងបុកបណ្តាលឲ្យដួលរងរបួសស្រាល និងខូចខាតម៉ូតូទាំងពីរគ្រឿង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះទៅវាស់វែងឲ្យភាគីទាំង២ធ្វើការចរចាគ្នា ដោយសារតែនារីទាំង២នាក់ជិះឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នក៏សុខចិត្តសងថ្លៃខូចខាតដល់ម្ចាស់ម៉ូតូរងគ្រោះចំនួន៤០ដុល្លារដើម្បីបញ្ចប់រឿង ៕



ចែករំលែកព័តមាននេះ