ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេខ្យល់ ២នាក់ទៀត ត្រូវបានចាប់ខ្លួន ក្នុង​ពេល​បម្រុងនាំពលករលួចឆ្លងដែន ទៅប្រទេសថៃ ចំនួន ២៥នាក់ នៅស្រុកម៉ាឡៃ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ កងរាជអាវុធហត្ថ បាន​ឃាត់ខ្លួនមេខ្យល់ ២នាក់ បម្រុងនាំពលករលួចឆ្លងដែន ទៅប្រទេសថៃ ចំនួន ២៥នាក់ នៅយប់រំលងអាធ្រាត្រ ចូលថ្ងៃទី១០…

បន្ទាយមានជ័យ៖ កងរាជអាវុធហត្ថ បាន​ឃាត់ខ្លួនមេខ្យល់ ២នាក់ បម្រុងនាំពលករលួចឆ្លងដែន ទៅប្រទេសថៃ ចំនួន ២៥នាក់ នៅយប់រំលងអាធ្រាត្រ ចូលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិឃុំបឹងបេង ស្រុកម៉ាឡៃ។

កម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានប្រាប់ថា ជនសង្ស័យជាមេខ្យល់ ២នាក់ មាន ១.ឈ្មោះ ដឹប នុន ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ និង​២.ឈ្មោះ ម៉ៃ សៃហុន ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ។

កម្លាំងកងរាជអាវុធហត្ថ បានប្រាប់ថា នៅពេលឃាត់ខ្លួនជនសង្ស័យ កម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានចេញល្បាតពេលយប់ បានប្រទះ​ឃើញពលករចំនួន ២៥នាក់ ស្រី ១៧នាក់ក្មេង ២នាក់ ត្រូវបានមេខ្យល់ ២នាក់ បម្រុងនាំឆ្លងដែន ទៅប្រទេសថៃ ដោយខុសច្បាប់ នៅពេលយប់ នៅ​ចំណុចភូមិសាស្គ្រ ភូមិ.ឃុំបឹងបេង ស្រុកម៉ាឡៃ ត្រូវបានឃាត់ បញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថ ស្រុកម៉ាឡៃ។

ពលករប្រុសស្រី ២៥នាក់ បានអោយដឹងថា ពួកគាត់បម្រុងឆ្លងដែនដោយខុសច្បាប់ ទៅរកការងារធ្វើ នៅប្រទេសថៃ តាមរយៈមេខ្យល់ ក្នុងម្នាក់ ត្រូវបង់លុយ ចំនួន ៤.០០០បាត។ មេខ្យល់សន្យា​ជូនទៅដល់កន្លែងធ្វើការ តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

ចំពោះមេខ្យល់ ២នាក់ ត្រូវបានកងរាជអាវុធហត្ថ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់។ ចំណែកពលករចំនួន ២៥នាក់ ត្រូវបានបញ្ជូនដាក់មណ្ឌល ដើម្បីធ្វើចត្តាឡី​ស័ក រយៈពេល ១៤ថ្ងៃ៕ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ