ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ាស្ទ័រកម្ពុជា រក​ឃើញ​វីរុស​បំប្លែង​ខ្លួន​ថ្មី​របស់​ឥណ្ឌា មាននៅ​ខ្មែរហើយ

4 ខែ មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​រដ្ឋលេខាធិការ លោក​ជំទាវ ឱ វណ្ណ​ឌី​ន បាន​បញ្ជាក់​ប្រាប់​នៅ​ថ្ងៃ​ទី​១១ ឧសភា…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​រដ្ឋលេខាធិការ លោក​ជំទាវ ឱ វណ្ណ​ឌី​ន បាន​បញ្ជាក់​ប្រាប់​នៅ​ថ្ងៃ​ទី​១១ ឧសភា ២០២១​ថា ឥឡូវនេះ វត្តមាន​វីរុស​បំប្លែង​ខ្លួន​ថ្មី​របស់​ឥណ្ឌា (B-1617) បាន​រក​ឃើញ​នៅ​ប្រទេស​កម្ពុជា​ហើយ ។

តាម​រយៈ​កិច្ច​សម្ភាសន៍ ជាមួយ​ទូរទស្សន៍​ក្នុងស្រុក​មួយ លោក​ជំទាវ ឱ វណ្ណ​ឌី​ន បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​មានរក​ឃើញ​វត្តមាន​វីរុស​បំប្លែង​ខ្លួន​ថ្មី​របស់​ឥណ្ឌា (B-1617) នេះដែរ ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ​ធ្វើ​សិក្សា​រក​ឃើញ​មានអ្នកផ្ទុកវីរុស​បំប្លែង​ខ្លួន​ថ្មី​របស់​ឥណ្ឌា ដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ។ ដែលវីរុស B-1617 នេះវាឆ្លងលឿន និងវាយលុកធ្ងន់ធ្ងរលឿនផងដែរ ។

សូម​រម្លឹក​ថា ​កាលពីថ្ងៃទី២៧ មេសា ២០២១ ដោយ​ទទួល​បានការ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពី​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​, ក្រសួងសុខាភិបាល​កម្ពុជា បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​បញ្ជាក់​ថា ចាប់តាំងពី​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា​មាន​សភាព​ខ្លាំង និង​លឿន​ជាង​ពេល​មុន​ៗ ហើយ​តាម​ការ​សង្កេត មើល​នៅ​លើ​ពិភពលោក ឃើញ​ថា ក្រៅពី​ការ​រាតត្បាត​ជាស​កល​នៃ​វីរុស​ប​ម្លែ​ង​ថ្មី​ប្រភេទ B117 មាន​ប្រភព​មក​ពី ប្រទេស​អង់គ្លេស ទើបតែ​មាន​លេច​ចេញ​នូវ​វីរុស​ប​ម្លែ​ង​ថ្មី​មួយ​ផ្សេង​ទៀត​ឈ្មោះ​ថា B1617 មាន​ប្រភព​ចេញពី ប្រទេស​ឥណ្ឌា ដែល​មានការ​ឆ្លង​ខ្លាំង និង​មាន​ភាព​ធ្ងន់ធ្ងរ​ជាង​ប្រភេទ B117 ទៅ​ទៀត ។

ក្រសួងសុខាភិបាល សម្រេច​ហាមឃាត់​ការ​ធ្វើ​ដំណើ​ចូល​មក​ប្រទេស​កម្ពុ​ជាមួយ​រយៈ រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី ចំពោះ​ជនជាតិ​ឥណ្ឌា និង​ជនជាតិ​បរទេស​ទាំងអស់ ដែល​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌា ឬ​ឆ្លងកាត់​ប្រទេស​ឥណ្ឌា ឬ​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌា រយៈពេល បី​ស​ប្ដា​ហ៍​មុន​ចូល​មក​ប្រទេស​កម្ពុជា តាម​ផ្លូវអាកាស ឬ​តាម​ផ្លូវគោក ដោយ​ត្រូវ​ចាប់​អនុវត្ត​ក្រោយ ៤៨​ម៉ោង បន្ទាប់​ពី​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ ៕

Picture
Picture