ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​យោធា​ចេញពី​ធ្វើការ​ជិះ​ម៉ូតូ​បត់​ចូល​ផ្ទះ​ត្រូវ​រថយន្ត​​​​បុក​រង​របួស​​​

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មន្ត្រី​យោធា​ម្នាក់​ជិះ​ម៉ូតូ​ចេញពី​ធ្វើការ​បត់​ចូល​ផ្ទះ​ត្រូវ​រថយន្ត​ស្ទូច​មួយ​គ្រឿង​បើក​លឿន​​ចាប់​ហ្វ្រាំង​មិន​ទាន់​បុក​បណ្ដាល​ឱ្យ​រង​របួស​ប៉ោង​ភ្នែក​ខាងស្តាំ ​​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទីយប់​​ថ្ងៃ​ទី​២៧ ​តុលា ​២០១៥ នៅ​​មុខ​ផ្ទះ​លេខ​១០៧ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ​​១៥៦ ក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក​ ។

រថយន្ត​បង្ក​ម៉ាក​នី​ស្សាន់ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-5896 ជា​ប្រភេទ​រថយន្ត​ស្ទូច បើកបរ​ដោយ​បុរស២​នាក់ ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ។ រីឯ​ម៉ូតូ​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AV-5904 បើកបរ​ដោយ​បុរស​ម្នាក់​ជា​មន្ត្រី​យោធា​ ពី​កើត​ទៅ​លិច​​បម្រុង​​បត់​ចូល​ផ្ទះ ។

តាម​ប្រភព​ព័ត៌​មាន​ពី​ជន​រង​គ្រោះ​បានឱ្យ​​ដឹង​ថា ​មុន​ពេល​កើតហេតុ​ រូប​គាត់​ទើបតែ​ចេញពី​កន្លែងធ្វើការ​​ជិត​ម៉ូតូ​​ទៅ​ផ្ទះ លុះ​មក​ដល់​ចំណុច​កើតហេតុ​​បត់​ឆ្វេង​បម្រុង​​​ចូល​ផ្ទះ​ស្រាប់តែ​មាន​រថយន្ត​​​បើក​បញ្ច្រាស​ទិស​គ្នា​ក្នុង​ល្បឿន​លឿន​ចាប់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​បុក​ចំ​កង់​មុខ​ម៉ូតូ​បណ្ដាលឱ្យ​​អ្នក​បើក​ម៉ូតូ​​ត្រូវ​របួស​ប៉ោង​ភ្នែក​ខាងស្ដាំ​និង​រលាត់​ដៃជើង ចំណែក​ឯ​ម៉ូតូ​វិញ​ខូចខាត​ផ្នែក​កង់​មុខ​វៀច​ចេញ​លេខ​៨ ហើយ​ភ្លាម​នោះ​អ្នក​បើក​បររថយន្ត​ និង​ព្រូ​បាន​រត់​បាត់​បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​​​​មន្ទីរពេទ្យ​ព្រះ​កុស​មះ​ដើម្បី​ព្យាបាល រីឯ​រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕