រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ មនុស្សស្លាប់១០នាក់ (ស្រី៥នាក់) អ្នករបួសធ្ងន់១១នាក់(ស្រី៣នាក់) និងរបួសស្រាល៨នាក់(ស្រី២នាក់) កើតឡើងនៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី២៧ តុលា ២០១៥ ។
បើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃបានបង្ហាញឱ្យដឹងទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១២លើក បង្កឲ្យខូចខាតយានយន្តសរុប១៨គ្រឿង ក្នុងនោះមានម៉ូតូចំនួន១២គ្រឿង, រថយន្តធុនតូច៥គ្រឿង, កង់១គ្រឿង, និងថ្មើរជើង១នាក់ ។
មូលហេតុដែលកើតមានគ្រោះថ្នាក់ចរាចរណ៍នេះដែរ បណ្តាលឲ្យមានគ្រោះថ្នាក់រួមមានល្មើសល្បឿន៥លើក, ប្រជែងគ្រោះថ្នាក់២លើក, មិនប្រកាន់ស្តាំ១លើក, មិនគោរពសិទិ្ធ១លើក, បត់គ្រោះថ្នាក់១លើក, មនុស្សធ្លាក់លើគោយន្ត១លើក, មនុស្សដើរឆ្លងផ្លូវ១លើក, ក្នុងនោះអ្នកមិនពាក់មួកពេលគ្រោះថ្នាក់មាន១៩នាក់(យប់៩នាក់) ។
ចែករំលែកព័តមាននេះ