រាជធានីភ្នំពេញ ៖ អាវុធហត្ថខណ្ឌដូនពេញបានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចផ្លូវឌឿងហែប ស្ថិតក្នុងភូមិ១០ សង្កាត់ផ្សារថ្មី៣ និងប្លុកតាន់ប៉ា កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៧ តុលា ២០១៥ ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមាន ១-ឈ្មោះ ខឹម គុយសៀ ហៅអាយួន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ផ្ទះលេខ៩៣ ផ្លូវ១០៧ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា, ២-ឈ្មោះ ធី រ៉ាវី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ, ៣-ឈ្មោះ ខឹម តឿ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ និង ៤-ឈ្មោះ អែម ពន្លឺ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ ។ ក្នុងពេលចាប់ខ្លួន សមត្ថកិច្ចធ្វើការដកហូតបានវត្ថុតាងរួមមាន ក្រាមពណ៌សថ្លា១កញ្ចប់ធំ(ទំងន់៣ជី) និង១កញ្ចប់តូច, ម្សៅពណ៌សថ្លា១កញ្ចប់តូច, សឺរ៉ាងសម្រាប់ចាក់ចំនួន៥១, កន្ត្រៃ៩, កូនកាំបិត៣, ទូរស័ព្ទដៃ១គ្រឿង, ដែកកេះ១០, លុយ៨ពាន់រៀល, ដំបងឈើ១, ទីបដែក៣, ទឹកថ្នាំសថ្លា៦ដបតូច, ម៉ូតូ១គ្រឿង ម៉ាកហុងដាធូដេ ពណ៌ប្រផេះ គ្មានស្លាកលេខ និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួន ។
ក្រោយពេលចាប់ខ្លួន ជនសង្ស័យទាំងអស់ រួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌដូនពេញ ដើម្បីសាកសួរបន្ថែម និងកសាងសំណុំរឿងផ្តន្ទាទោសតាមនិតិវិធីច្បាប់ ។
សូមបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀននេះដឹកនាំដោយលោកអនុសេនីយ៍ឯក លី គឹមឡេង មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌដូនពេញ និងដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ទោ ថោង ពិសិដ្ឋ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដូនពេញ ៕




ចែករំលែកព័តមាននេះ