ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​-​កម្ម​ការី​នី និង​អ្នក​ស្នាក់​នៅផ្ទះ​ជួល​ក្នុង​តំបន់​ក្រហម​ជាង​៣០០​នាក់ ផ្ទុះ​ការ​តវ៉ា​សុំ​បញ្ចុះតំលៃ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មករ កម្ម​ការី​នី និង​អ្នក​ស្នាក់​នៅផ្ទះ​ជួល​ក្នុង​តំបន់​ក្រហម​ទួល​សង្កែ​១ ប្រមាណ​ជាង​៣០០​នាក់ ក្នុង​ចំណោម​ផ្ទះ​ជួល​ប្រមាណ​ជិត​១​ពាន់​បន្ទប់ បាន​នាំ​គ្នា​លើក​បដា​តវ៉ា ដើម្បី​ទ​ទួ​ច​សុំ​អោយ​ម្ចាស់ផ្ទះ​ជួល​បញ្ចុះតម្លៃ​ឈ្នួល​ផ្ទះ​, ថ្លៃ​ទឹក…

រាជធានី​ភ្នំពេញ ៖ កម្មករ កម្ម​ការី​នី និង​អ្នក​ស្នាក់​នៅផ្ទះ​ជួល​ក្នុង​តំបន់​ក្រហម​ទួល​សង្កែ​១ ប្រមាណ​ជាង​៣០០​នាក់ ក្នុង​ចំណោម​ផ្ទះ​ជួល​ប្រមាណ​ជិត​១​ពាន់​បន្ទប់ បាន​នាំ​គ្នា​លើក​បដា​តវ៉ា ដើម្បី​ទ​ទួ​ច​សុំ​អោយ​ម្ចាស់ផ្ទះ​ជួល​បញ្ចុះតម្លៃ​ឈ្នួល​ផ្ទះ​, ថ្លៃ​ទឹក និង​ភ្លើង​ចំនួន​៥០​ភាគរយ ខណៈ​ពេល​ដែល​ពួក​គាត់​ស្ថិត​នៅ តំបន់​ក្រហម មិន​អាច​ប្រកប​មុខរបរ​រកស៊ី​បាន​។

ការ​តវ៉ា​នេះ បាន​ផ្ទុះ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​៤០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២១ ចំណុច​ផ្ទះ​ជួល​នៅ​ផ្សារ​សុភមង្គល ផ្លូវ​១០៣ ក្រុម​ទី​៥ ក្នុងភូមិ​បាក់​ទូក ដែល​ជា​តំបន​ក្រហម ស្ថិត​នៅ​សង្កាត់​ទូល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ​។

តាម​អ្នក​ស្នាក់​នៅផ្ទះ​ជួល​ខាងលើ បានអោយ​ដឹង​ថា ប្លុក​ផ្សារ​សុភមង្គល មាន​បន្ទប់​ផ្ទះ​ជួល​ប្រមាណ​ជិត​១​ពាន់​បន្ទប់ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ក្រហម ហើយ​ត្រូវ​បាន​បិទ​ខ្ទប់ បន្ទាប់​ពី​ជំងឺ​កូ​វី​ដ​១៩ កំពុង​តែ​រីក​រាលដាល់​ធ្វើ​អោយ​ពួក​គាត់​មានការ​លំបាក មិន​អាច​ចេញ​-​ចូល​ប្រកប​មុខរបរ​រកស៊ី​បាន​។ ដោយសារ​តែ​ស្ថានភាព​លំបាក ពួក​គាត់​ក៏​បាន​សំណូមពរ​ដល់​ម្ចាស់ផ្ទះ​បញ្ចុះតម្លៃ ឈ្មួ​ល​ផ្ទះ ឬ​តូប​លក់ដូរ​ចំនួន​៥០​ភាគរយ តែ​ម្ចាស់ផ្ទះ​បញ្ចុះ​អោយ​តែ​៣០​ភាគរយ​ប៉ុណ្ណោះ​។ ចំណែក ថ្លៃ​ទឹក ភ្លើង​ក៏​បាន​សុំ​ចុះ​ដូច​គ្នា នឹង​ឈ្នួល​ផ្ទះ​ដែរ​។ ដោយ​តែ​ថៅកែ​ម្ចាស់ផ្ទះ​ជួល មិន​ឯកភាព ទើប​ពួក​គាត់​ក៏​នាំ​គ្នា​ជួបជុំ​ប្រមូលផ្តុំ និង​នាំ​គ្នា​លើក​បដា ដើម្បី​តវ៉ា​តែ​ម្តង​។

ទន្ទឹម​ការ​តវ៉ា​នេះ គេ​ឃើញ​មាន​លោក ជា ពិសី អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ និង​លោក ប្រាជ្ញ សីហា​អភិបាលរង​ខណ្ឌ ក៏​បាន​ចុះ​ទៅ​សម្រប​សម្រួល ដោយ​សន្យា​ថា ជួយ​ដោះស្រាយ​ជូន​កម្មករ ដោយ​ណែនាំ​អោយ​ម្ចាស់ផ្ទះ​មានការ​យោគយល់​ជួយ​បញ្ចុះតម្លៃ​ឈ្នួល​ផ្ទះ ទឹក ភ្លើង អោយ​បាន​៥០%​។

លោក ជា ពិសី អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ ក៏​បាន​ណែនាំ​ដល់​បងប្អូន កម្មករ កម្ម​ការី​នី និង​អ្នក​ស្នាក់​នៅផ្ទះ​ជួល​ទាំងអស់ មេត្តា​អនុវត្ត​វិធានការ «៣​ការពារ និង​៣​កុំ​» អោយ​បាន​ខ្ជាប់ខ្ជួន ដើម្បី​បង្ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ។ បន្ទាប់​ពី​មានការ​សម្របសម្រួល​ហើយ ក្រុម​អ្នក​តវ៉ា​ក៏​បាន​បំបែក​គ្នា​វិញ នៅ​វេលា​ម៉ោង​ប្រមាណ​១២​និង​១៥​នាទី​ថ្ងៃត្រង់ ក្នុង​ថ្ងៃ​ដដែល​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ