ខេត្តកំពង់ស្ពឺ ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់ត្រូវរថយន្តទួរីសដឹកកម្មករបុកពីក្រោយរងរបួសធ្ងន់ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ និង៣៥នាទីល្ងាច ថ្ងៃទី២៧ តុលា ២០១៥ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤៥-៤៦ ស្ថិតក្នុងភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ប្រភពព័ត៌មានជំហានដំបូងបានឱ្យដឹងថា បុរសរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ មានអាយុប្រហែល៤០ឆ្នាំ ជិះម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ចំណែករថយន្តទួរីសបានបើករត់គេចខ្លួនបាត់បន្ទាប់ពីបង្កគ្រោះថ្នាក់រួច ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព


ចែករំលែកព័តមាននេះ