ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំឡុង​ឆ្នាំ​២០២១ ខេត្តបន្ទាយមានជ័យ​បង្ក្រាប​បទល្មើស​លួច​ឆ្លង​ដែន​៤៥​ករណីឃាត់ខ្លួន​មេខ្យល់៦៣​នាក់​ត្រូវ​ប​ញ្ចូ​ន​ទៅ​តុលាការ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ក្នុង​អំឡុង​ឆ្នាំ​២០២១ ខេត្តបន្ទាយមានជ័យ​បង្ក្រាប​បទល្មើស​លួច​ឆ្លង​ដែន​មាន​ចំនួន​៤៥​ករណី​ឃាត់ខ្លួន​មេខ្យល់​ចំនួន​៦៣​នាក់ ត្រូវ​ប​ញ្ចូ​ន​ទៅ​តុលាការ​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់ ។ លោកស្រី​ឧត្តមសេនីយ៍ត្រី ឌី សុ​ជាតិ ស្នងការ​រង​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថ្ងៃ​ទី​១១…

បន្ទាយ​មាន​ជ័យ ៖ ក្នុង​អំឡុង​ឆ្នាំ​២០២១ ខេត្តបន្ទាយមានជ័យ​បង្ក្រាប​បទល្មើស​លួច​ឆ្លង​ដែន​មាន​ចំនួន​៤៥​ករណី​ឃាត់ខ្លួន​មេខ្យល់​ចំនួន​៦៣​នាក់ ត្រូវ​ប​ញ្ចូ​ន​ទៅ​តុលាការ​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់ ។

លោកស្រី​ឧត្តមសេនីយ៍ត្រី ឌី សុ​ជាតិ ស្នងការ​រង​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២១​ថា ៖ នៅ​អំឡុង​ឆ្នាំ​២០២១​នេះ កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​បង្ក្រាប​បទល្មើស​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់​មាន​ចំនួន​៣៧​ករណី និង​ឃាត់ខ្លួន​មេខ្យល់​ចំនួន​៥៦​នាក់ ក្នុង​នោះ​ប្រុស​៤៩​នាក់ ស្រី​៧​នាក់ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​ច្បាប់​និង​ពលករ​ចំនួន​២២៦​នាក់ ស្រី​១០២​នាក់ ប្រុស​១២៤​នាក់ និង​កុមារ​ចំនួន​២​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ។

លោក​វរៈសេនីយ៍ទោ ព្រម្ម ថេ​ង ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់ នៅ​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២១​ថា ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​នៅ​អំឡុង​ឆ្នាំ​២០២១​នេះ បង្ក្រាប​បទល្មើស​ឆ្លង​ដែន​ខុសច្បាប់​មាន​ចំនួន​៨​ករណី ក្នុង​នោះ​សហការ​កម្លាំងយោធា​តំបន់​ប្រតិបត្តិការ​សឹង​រង ខេត្តបន្ទាយមានជ័យ​បាន​៥​លើក ដែល​ត្រូវ​ឃាត់ខ្លួន​មេខ្យល់​ចំនួន​៧​នាក់ ជា​បុរស់ និង​មធ្យោបាយ​ដឹក​ជញ្ជូន​រថយន្ត​៥​គ្រឿង និង​ម៉ូតូ​កង់​បី​១​គ្រឿង ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​ច្បាប់ និង​ពលករ​ចំនួន​៧០​នាក់ ស្រី​៣៦​នាក់ ប្រុស​៣៤​នាក់ កុមារ​ចំនួន​៦​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ។

ក្រោយ​ទទួល​ការ​ណែនាំ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់​ពលករ​ចំណាក់ស្រុក ដោយ​ខុសច្បាប់​លួច​ឆ្លង​ដែន​គេចវេស​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ វិធានការ​គណៈ​បញ្ជាការ​ឯកភាព​បាន​ដាក់​វិធានការ បង្ការ​ទប់ស្កាត់​កូ​វី​ដ​១៩ មិន​អោយ​រីក​រាលដាល​ក្នុង​សហគមន៍​ត្រូវ​អនុវត្ត​វិធាន ៣​ការពារ និង​៣​កុំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ