យោងតាមស៊ីនហួថា ប្រទេសចិនកាលពីថ្ងៃទី២៦ តុលា បានបាញ់បង្ហោះប្រកបដោយជោគជ័យនូវផ្កាយរណបស្រាវជ្រាវ TIANHUI-IC ទៅកាន់តារាវិថីចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប JIUQUAN ខេត្តហ្គានស៊ូ នាពាយ័ព្យប្រទេស ។
ផ្កាយរណបនេះត្រូវបានបញ្ជូនដោយកាំជ្រួច LONGUE MARCHE 2D ។ នេះជាការបាញ់បង្ហោះលើកទី២១៥នៃកាំជ្រួច LONGUE MARCHE ។ យោងតាមក្រុមហ៊ុន CHINA AEROSPACE SCIENCE AND TECHNOLOGY CORP (CASTC) ស្ថាបនិកនៃកាំជ្រួចអវកាសនេះថា ផលិតដោយសាខាមួយរបស់ក្រុមហ៊ុន CASTC ផ្កាយរណប TIANHUI-1C ជាផ្កាយរណបប្រភេទ TIANHUI-1 ទី៣ ដែលបាញ់បង្ហោះ ហើយវានឹងប្រើប្រាស់សម្រាប់ការពិសោធន៍ខាងវិទ្យាសាស្ត្រការសិក្សាលើធនធាននៅលើដី គ្រោះមហន្តរាយ ព្រមទាំងទិន្នផលនៃកសិផលនានា និងជួយសង្គ្រោះពេលមានគ្រោះមហន្តរាយ ៕
ចែករំលែកព័តមាននេះ