ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​២​នាក់​លក់​ប័ណ្ណ​ចាក់​វាក់​សាំង COVID-19 ត្រូវ​នគរបាល​ឃាត់ខ្លួន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២ និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ព្រមទាំង​សន្តិសុខ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើការ​ឃាត់ខ្លួន​នាំ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ បន្ទាប់​ពី​ពួក​នាង​លក់​ប័ណ្ណ​សម្រាប់​ចូល​ទៅ​ចាក់​វាក់​សាំង​បង្ការ​ជម្ងឺ Covid-19…

រាជធានី​ភ្នំពេញ ៖ នារី​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២ និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ព្រមទាំង​សន្តិសុខ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើការ​ឃាត់ខ្លួន​នាំ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ បន្ទាប់​ពី​ពួក​នាង​លក់​ប័ណ្ណ​សម្រាប់​ចូល​ទៅ​ចាក់​វាក់​សាំង​បង្ការ​ជម្ងឺ Covid-19 ទៅ​ឲ្យ​បុរស​ម្នាក់​ទៀត ដើម្បី​លក់​ចែកចាយ​បន្ត​ទៅ​ឲ្យ​ប្រជាពលរដ្ឋ និង​កម្មករ​កម្មការិនី​ដែល​មិន​ទាន់​មានឈ្មោះ​ត្រូវ​ចាក់​វ៉ាក់សាំង​បាន​ចូល​ទៅ​ចាក់​វ៉ាក់សាំង​នេះ ។

ការ​ចាប់ខ្លួន​នេះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៦​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២១ នៅ​ត្រង់​ចំណុច​មុខ​រោងចក្រ ប្រ៊ី​លៀន ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង​១ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

នារី​ទាំង​២​នាក់​នោះ​ម្នាក់ ឈ្មោះ ចាប ម៉ា​លី​ន អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​កម្មការិនី​រោងចក្រ និង​ម្នាក់​ទៀត​ឈ្មោះ អ៊ុយ សុខា អាយុ​៣៦​ឆ្នាំ មុខរបរ​លក់ដូរ អ្នក​ទាំង​២​នាក់​នេះ ស្នាក់​នៅ​ក្នុងភូមិ​ព្រៃ​សណ្ដែក សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ និង​ត្រូវ​ទទួល​បានការ​ចាក់​វ៉ាក់សាំង ដើម្បី​បង្ការ និង​ការពារ​ការ​ឆ្លង​រាលដាល​ជម្ងឺ COVID-19 គ្រប់​ៗ​រូប ដោយ​គ្រាន់តែ​អ្នកខ្លះ​បាន​មុន និង​អ្នកខ្លះ​បាន​ក្រោយ​តាម​លំដាប់លំដោយ​ប៉ុណ្ណោះ ។

ចំណែកឯ​ប័ណ្ណ​សម្រាប់​ចូល​ទៅ​ចាក់​វាក់​សាំង​ពុំ​មែន​បុគ្គល​ណា​ផ្សេង​ក្រៅពី​ក្រុម​គ្រូពេទ្យ ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​ជា​អ្នកគ្រប់គ្រង​នោះ​ទេ ។ ចំណែក​ប័ណ្ណ​ចាក់​វ៉ាក់សាំង​នេះ ត្រូវ​បាន​មេ​ភូមិ​ប្រគល់​ឲ្យ​ទៅ​ម្ចាស់ផ្ទះ​ជួល ដើម្បី​ចែក​ឲ្យ​អ្នក​ស្នាក់​នៅផ្ទះ​ជួល​របស់​ខ្លួន ហើយ​ម្ចាស់ផ្ទះ​ជួល​បាន​ប្រគល់​ឲ្យ​អ្នក​ផ្សេង​ជួយ​ចែក​ត​ៗ​គ្នា​ទៀត ហើយ​បាន​ធ្លាក់​ដល់​ដៃ​ស្ត្រី​ទាំង​២​នាក់​នេះ​អត់​យក​ទៅ​ចែក​ទេ បែរជា​យក​ទៅ​លក់​បែប​នេះ​ទៅ​វិញ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ស្ត្រី​ទាំង​២​នាក់​ខាងលើ​បាន​ធ្វើ​សកម្មភាព​លក់​ប័ណ្ណ​ចាក់​វ៉ាក់សាំង​នេះ ដោយ​ខុសច្បាប់​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ និង​ត្រូវ​បាន​កម្លាំង​តាមដាន​ជាប់​រហូត ដោយ​ប៉ុន្មាន​ថ្ងៃមុន​លក់​ក្នុង​១​ច្បាប់​៥​ពាន់​រៀល ។ លុះ​ចុង​ក្រោយ​នេះ​បាន​លក់​ក្នុង​១​ច្បាប់​១​ម៉ឺន​រៀល និង​បាន​លក់​ចំនួន​១០​ច្បាប់​ទៅ​ឲ្យ​មនុស្ស​ម្នាក់​ទៀត​ឈ្មោះ ច​ន ដុន ដើម្បី​លក់​បន្ត​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​និង​កម្មករ​កម្មការិនី​ដែល​មិន​ទាន់​មានឈ្មោះ ត្រូវ​ចាក់​វ៉ាក់សាំង​បាន​ចូល​ទៅ​ចាក់​វ៉ាក់សាំង​នេះ ។ ប៉ុន្តែ​ឈ្មោះ ច​ន ដុន បាន​ប្រគល់​ប្រាក់​ឲ្យ​ចំនួន​៦​ម៉ឺន​រៀល​សិន ដោយ​សុំ​ជំពាក់​៤​ម៉ឺន​រៀល​ទៀត បន្ទាប់​ពី​តាម​ឃ្លាំមើល​ដឹង​ច្បាស់​បែប​នេះ​ទើប​កម្លាំង​សមត្ថកិច្ច​ខាងលើ​ធ្វើការ​ចាប់ខ្លួន​បាន​ទាំង​២​នាក់ រីឯ​អ្នកទិញ​ដើម្បី​លក់​ចែកចាយ​បន្ត​គេចខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​ចាប់ខ្លួន​នគរបាល​ដកហូត​បាន​ប័ណ្ណ​សម្រាប់​ចាក់​វ៉ាក់សាំង​ចំនួន​១០​ច្បាប់ រួច​បាន​នាំ​ខ្លួន​ពួក​នាង​ទាំង​២​នាក់​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​មួយ​ជំ​ហ៊ាន ទើប​បញ្ជូន​ទៅ​កាន់​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ