មនុស្ស២នាក់បានត្រូវស្លាប់ ហើយជាច្រើននាក់ទៀតត្រូវរបួសកាលពីថ្ងៃទី២៦ តុលា ក្នុងការវាយប្រហារភេរវកម្មដោយគ្រាប់បែកមួយប្រឆាំងព្រះវិហារអិុស្លាមនៅ NAJRANE នាភាគខាងត្បូងអារ៉ាប៊ីសា អ៊ូឌីត ជិតព្រំដែនជាមួយយេម៉ែន ។ ការវាយប្រហារនេះត្រូវបានប្រកាសទទួលខុសត្រូវដោយក្រុមមួយនៃអង្គការរដ្ឋអិុស្លាម ។
យោងតាមសេចក្តីប្រកាសមួយរបស់ក្រសួងមហាផ្ទៃអារ៉ាប៊ី សាអ៊ូឌីត ថា ការវាយប្រហារនេះកើតមានក្រោយការសូត្រធម៌បន្តិចពេលថ្ងៃលិច ក្នុងព្រះវិហារ AL MASHAD ក្នុងសង្កាត់មួយជាយក្រុង NAJRANE ។ លើតាមសេចក្តីប្រកាសនេះ ពេលសាសនិកអិុស្លាមនាំគ្នាចាកចេញពីព្រះវិហារ មនុស្សម្នាក់មានគ្រឿងផ្ទុះដាក់នឹងចង្កេះបានចូលក្នុងព្រះវិហារ ហើយបានចុចឱ្យផ្ទុះ ។
តាមអីុនធើរណេតក្រុមរដ្ឋអ៊ិស្លាមនៃខេត្ត HIJAZ ប្រកាសទទួលខុសត្រូវ ហើយការវាយប្រហារនេះដោយនិយាយថា តាម TWITTER ថា យុទ្ធជនម្នាក់របស់ខ្លួនឈ្មោះ ABOU ISHAQ AL HIJAZI បានធ្វើឱ្យគ្រាប់បែកដាក់ជាប់ខ្លួនផ្ទុះ ក្នុងកណ្តាលការប្រមូលផ្តុំគ្នារបស់ពួកស៊ីអីុតក្នុងព្រះវិហារ AL MASHAD បណ្តាលឱ្យស្លាប់ និងរបួសច្រើននាក់ ។
មានការវាយប្រហារភេរវកម្មជាច្រើនប្រឆាំងពួកស៊ីអីុតនៅអារ៉ាប៊ី សាអ៊ូឌីត ចាប់តាំងពីឆ្នាំមុនមក ។
អារ៉ាប៊ី សាអ៊ូឌីត ជាប្រទេសខ្លាំងមួយក្នុងតំបន់ចាប់តាំងពី១ឆ្នាំមកហើយ ស្ថិតក្នុងក្រុមចម្រុះអន្តរជាតិនាំមុខដោយសហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងក្រុមរដ្ឋអិុស្លាមនៅអីុរ៉ាក់ និងនៅស៊ីរី ហើយចាប់តាំងពីខែមីនាមក ជាប្រមុខនៃក្រុមចម្រុះអារ៉ាប់ ស៊ុននីត ដែលប្រយុទ្ធប្រឆាំងពួកឧទ្ទាមស៊ីអីុត ហ៊ូធី នៅយេម៉ែន ៕
ចែករំលែកព័តមាននេះ