លោកមីណូ រៃអូឡា តំណាងកីឡាករប៉ូល ប៉ុកបា ខ្សែបម្រើឆ្នើមរបស់Juventusបានសម្ដែងជំនឿចិត្តថា កីឡាករដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោកសម្រេចចិត្តយ៉ាងត្រឹមត្រូវក្នុងការស្ថិតក្នុងទឹកដីរបស់ Juventus បន្ត ទោះបីមានក្លិបជាច្រើនត្រូវការរូបគេទៅលេងឱ្យក្លិបក្នុងរដូវកាលមុនក៏ដោយ ។
ស្របពេលជាមួយគ្នានេះ លោករៃអូឡា ក៏បានបញ្ជាក់ប្រាប់ស្ថានីយវិទ្យុ «រ៉េឌីយ៉ូ ឌីជេ» របស់អីុតាលីថា «តើអាចមានការចរចាទិញលក់ក្នុងពេលអនាគត ឬអត់? ខ្ញុំត្រូវពិគ្រោះជាមួយ Juventus ជាមុនសិន ។ ធាតុពិតកីឡាកររបស់ខ្ញុំចង់នៅលេងឱ្យក្លិបចាស់របស់ខ្លួនបន្តទៀត គឺជាជម្រើសដ៏ត្រឹមត្រូវ» ៕
ចែករំលែកព័តមាននេះ