កីឡាកររ៉ូប៊ើត ឡេវ៉ាន់ដូវស្គី ខ្សែប្រយុទ្ធក្លិបBayern Munich អាចត្រូវចាប់ខ្លួនពីបទប្រព្រឹត្តខុសច្បាប់ផឹកស្រាសំប៉ាញនៅកណ្ដាលទីលានប្រកួតបាល់ទាត់ប្រទេសប៉ូឡូញ ដែលករណីនេះកំពុងស្ថិតក្នុងការស៊ើបអង្កេតរបស់ប៉ូលិស ។
ឡេវ៉ាន់ដូវស្គី បានលើកស្រាសំប៉ាញដបជប់លៀងជ័យជម្នះដែលក្រុមជម្រើសជាតិប៉ូឡូញឈ្នះក្រុមជម្រើសជាតិអៀរឡង់២-១ក្នុងការប្រកួតអឺរ៉ូ២០១៦ជុំជម្រុះចុងក្រោយនៅពូលD កាលពីថ្ងៃទី១១ តុលា ធ្វើឱ្យប៉ូឡូញអាចឆ្លងទៅប្រកួតបន្តនៅពាក់កណ្ដាលឆ្នាំក្រោយក្នុងនាមជាក្រុមស្ថិតនៅលំដាប់ទី២ ពូលD ៕
ចែករំលែកព័តមាននេះ