ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FA​គ្រោង​ពិន័យ​លោក ម៉ូ​រី​ន​ញ៉ូ មិន​ឱ្យ​ចូល​ទីលាន​ប្រកួត​5​លើក

10 ឆ្នាំ មុន

លោក​ចូ​សេ ម៉ូ​រី​ន​ញ៉ូ គ្រូបង្វឹក​ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់ របស់​ក្លិប Chelsea អាច​ត្រូវ​សមាគម​បាល់ទាត់​អង់គ្លេស​(FA)​ពិន័យ​មិន​ឱ្យ​ចូល​ទីលាន​ប្រកួត​ចំនួន​៥​លើក ក្រោយ​ពី​បង្ហាញ​កាយវិការ​មិន​សមរម្យ​ក្នុង​ការ​ប្រកួត​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស ដែល​ក្លិប Chelsea ចាញ់​ក្លិប West Utam 1-2 នៅ​លើ​ទឹកដី «​អាប់​តុ​ន​ផាក​» កាលពី​ថ្ងៃ​ទី​២៤ តុលា កន្លង​ទៅ ។ ការ​ចោទប្រកាន់​របស់ FA បាន​កើតឡើង​ក្រោយ​ការ​សើ​ុ​ប​អង្កេត​បញ្ជាក់​ថា ទ​ង្វើ​របស់​គ្រូបង្វឹក​Chelsea រូប​នេះ​បង្ហាញ​ពី​ការ​មិន​ពេញចិត្ត បាត់​ភាព​ម្ចាស់​ការ​លើ​ការ​គ្រប់គ្រង​កីឡាករ​ជា​ហេតុ​ធ្វើ​ឱ្យ​ក្លិប​ត្រូវ​ទទួល​ការ​ពិន័យ​ដោយ​ស្វ័យប្រវត្តិ​ចំនួន​២៥.០០០​ផោន ព្រោះ​មាន​កីឡាករ​ចំនួន​៧​រូប​បាន​ទទួល​កាត​លឿង ។

កាលពីមុន​នេះ​មាន​របាយការណ៍​បញ្ជាក់​ថា ក្លិប​«​តោ​ខៀវ​»Chelsea កំពុង​ស្វែងរក​គ្រូបង្វឹក​ថ្មី​ជំនួស​លោក ចូ​សេ ម៉ូ​រី​ន​ញ៉ូ ដោយ​សម្លឹង​ឃើញ​លោក​ការ៉ូ​ល អាន់​សេ​ឡុ​តទី ឬ​លោក​ហ្គូ​ស ហ៊ីដ​ឌី​ង ដឹកនាំ​ក្លិប​ជំនួស​ក្នុង​រយៈពេល​ខ្លី តែ​ជា​ចុង​ក្រោយ​ប្រធាន​ក្លិប​បាន​ផ្ដល់​ឱកាស​ដល់​លោក​ម៉ូ​រី​ន​ញ៉ូ​ចំនួន​២​ប្រកួត ដោយ​ចាប់ផ្ដើម​ពី​ការ​ប្រកួត Capital One Cup  ជុំ​ទី​៤ ត្រូវ​ទៅ​សួរសុខទុក្ខ​ក្លិប Stoke City ក្នុង​ថ្ងៃ​ទី​២៧ តុលា និង​ការ​ប្រកួត​បើកទ្វារ​ទទួលភ្ញៀវ​ក្លិប Liverpool នៅ​ថ្ងៃ​ទី​៣១ តុលា ខាង​មុខ​។ ប្រសិនបើ​២​ប្រកួត​ខាងលើ​គ្មាន​លទ្ធផល​ល្អ​លោក​មូ​៉​រី​ន​ញ៉ូ នឹង​បាត់​មុខ​ពី​ក្លិប​ជាក់​ជា​មិន​ខាន ៕