លុកស ខ្សែការពារក្លិបMan Utd និងក្រុមជម្រើសជាតិអង់គ្លេស បានបដិសេធភ្លាមៗ ក្រោយពីទីភ្នាក់ងារព័ត៌មាន «ដឹមីររ័រ» បញ្ជាក់ថា មានកីឡាករម្នាក់ក្នុងចំណោម២នាក់ក្នុងប្រឺមីញេលីកជាមនុស្សខ្ទើយ ។ កាលពីមុននេះប្រភពព័ត៌មានរបស់អង់គ្លេសបានបង្ហាញថា មានកីឡាករ២រូបនៅលីកកំពូល ក្នុងនោះមានម្នាក់ជាកីឡាករក្រុមជម្រើសជាតិអង់គ្លេសបានប្រកាសពីអាថ៌កំបាំងផ្លូវភេទដែលបានបិទបាំងក្នុងរយៈពេលយ៉ាងយូរ ធាតុពិតជាខ្ទើយបន្តពីកីឡាករចាស្ទីន ហ្វាសានូ នៅឆ្នាំ១៩៩០ ។
ដំណឹងខាងលើហាក់និយាយសំដៅទៅលើ កីឡាករលុកស ខ្សែការពារក្លិប Man Utd ដែលល្បីថា ជាខ្ទើយ ។ ភ្លាមៗ កីឡាករអាយុ២០ឆ្នាំរូបនេះ បានបដិសេធក្នុងប្រព័ន្ធFacebook របស់ខ្លួនថា៖«មិនមែនខ្ញុំទេ ខ្ញុំជាបុរស១០០% កុំជឿលើពាក្យចចាមអារ៉ាម» ៕
ចែករំលែកព័តមាននេះ