ហាងឆេងប្រាក់រៀលចាញ់កម្លាំងប្រាក់យន់ចិន !
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរចាញ់ប្រៀបប្រាក់យន់ចិនបន្តិចនៅថ្ងៃនេះ បើធៀបនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ…
រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរចាញ់ប្រៀបប្រាក់យន់ចិនបន្តិចនៅថ្ងៃនេះ បើធៀបនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ…
រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរចាញ់ប្រៀបប្រាក់យន់ចិនបន្តិចនៅថ្ងៃនេះ បើធៀបនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១ នេះបានឱ្យដឹងថា ១ យន់ចិន ទិញចូល ៦៣៣ រៀល និងលក់ចេញរហូតដល់ ៦៣៩ រៀល ខណៈថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៦៣១ រៀល ហើយលក់ចេញតែ ៦៣៨ រៀលប៉ុណ្ណោះ ។
ថ្ងៃនេះដែរ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសមួយចំនួនទៀតដែលរួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៦២ រៀល, ១ អឺរ៉ូ ទិញចូល ៤៩៣១ រៀល លក់ចេញ ៤៩៨០ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ៣១៨៤ រៀល លក់ចេញ ៣២១៦ រៀល ។
ទន្ទឹមនេះហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់យ៉េនជប៉ុន គឺថ្ងៃនេះ ១០០ យ៉េនជប៉ុន ទិញចូល ៣៧៣៣ រៀល ៣៧៧០ រៀល ហើយ ១០០ វុនកូរ៉េ ទិញចូល ៣៦៥ រៀល លក់ចេញ ៣៦៨ រៀល និង ១ ដុល្លារសាំងហ្គាពួរ ទិញចូល ៣០៦៤ រៀល លក់ចេញ ៣០៩៤ រៀល ។ ជាមួយគ្នានេះ ១ បាតថៃ ទិញចូល ១៣១ រៀល លក់ចេញ ១៣២ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៦ រៀល លក់ចេញ ១៧៨ រៀល ៕
ចែករំលែកព័តមាននេះ