ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​សម្តែង​ខ្លឹម​ធម៌​ទាំង​៣​ក្នុង​ថ្ងៃឧបោសថសីល

3 ឆ្នាំ មុន

នា​រសៀល​ថ្ងៃឧបោសថសីល ព្រះ​បរម​សាស្តា​បាន​ត្រាស់​ទៅ​កាន់​បរិស័ទ​របស់​ព្រះ​អង្គ​ថា ម្នាល​អ្នក​ទាំងឡាយ ចូរ​អ្នក​រាល់គ្នា​ប្រព្រឹត្ត​តាម​ដំបូន្មាន​ទាំង​បី​នេះ​ឱ្យ​បាន​ជាប់​ជា​បវេណី ព្រោះ​ជា​ធម៌​ដ៏​សំខាន់​ក្តោប​នូវ​ខ្លឹម​ពុទ្ធឱវាទ​ទាំងអស់ ។ ១- កិរិយា​វៀរចាក​នូវ​អំពើ​បាប អំពើអាក្រក់​ទាំងអស់ ។…

នា​រសៀល​ថ្ងៃឧបោសថសីល ព្រះ​បរម​សាស្តា​បាន​ត្រាស់​ទៅ​កាន់​បរិស័ទ​របស់​ព្រះ​អង្គ​ថា ម្នាល​អ្នក​ទាំងឡាយ ចូរ​អ្នក​រាល់គ្នា​ប្រព្រឹត្ត​តាម​ដំបូន្មាន​ទាំង​បី​នេះ​ឱ្យ​បាន​ជាប់​ជា​បវេណី ព្រោះ​ជា​ធម៌​ដ៏​សំខាន់​ក្តោប​នូវ​ខ្លឹម​ពុទ្ធឱវាទ​ទាំងអស់ ។

១- កិរិយា​វៀរចាក​នូវ​អំពើ​បាប អំពើអាក្រក់​ទាំងអស់ ។

២- ព្យាយាម​ញុំ​ា​ង​អំពើ​ជា​កុសល អំពើ​ល្អ​ឱ្យ​កើត​មាន​ក្នុង​សន្តាន ជំនួស​អំពើ​បាប អកុសល ។

៣- ព្យាយាម​សម្អាតចិត្ត​ឱ្យ​ផូរផង់ ប្រាសចាក​មន្ទិល​ជា​គ្រឿង​សៅហ្មង​នៃ​ចិត្ត​ពោល​គឺ លោភៈ ទោសៈ និង​មោហៈ ។

នៅ​បច្ឆិម​វចនៈ ជា​ព្រះ​បន្ទូល​ចុង​ក្រោយ​របស់​ព្រះ​ជិនស្រី ទ្រង់​ត្រាស់​ថា ម្នាល​អ្នក​ទាំងឡាយ​! ចូរ​អ្នក​ទាំងឡាយ​ញ៉ាំង​ប្រយោជន៍​របស់​ខ្លួន​ឱ្យ​សម្រេច​បរិបូណ៌​ដោយ​សេចក្ដី​មិន​ប្រមាទ​ចុះ ៕​ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ