ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​ឧត្តមសេនីយ៍ សៅ សុខា ៖ មន្ត្រី​អាវុធហត្ថ​ទូ​ទាំង​ប្រទេស នឹង​ត្រូវធ្វើ​តេស្ត​សំណាករ​កកូ​វី​ដ​-១៩ គ្រប់គ្នា

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២១ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​យក​សំណាក ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​-១៩ ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២១ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​យក​សំណាក ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​-១៩ ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោក​-​លោកស្រី ឧត្តមសេនីយ៍ មេបញ្ជាការ​រង ព្រមទាំង​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ទាំងអស់ ។

បើ​តាម​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា បានអោយ​ដឹង​ថា ការ​យក​សំណាក​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​-១៩ គឺ​ដើម្បី​បង្ការ ឫ​ទប់ស្កាត់​ទុក​មុន ដោយហេតុ​ថា កងកម្លាំង​អាវុធហត្ថ បាន​ធ្វើការ​ផ្លាស់​ប្តូរ និង​ចែកវេន​គ្នា ក្នុង​តំបន់​បិទ​ខ្ទប់ ហើយ​តំបន់​ធំ​បង្រួម​ទៅ​ជា​តំបន់​តូច​នៅ​តំបន់​ក្រហម តំបន់​លឿងទុំ និង​តំបន់​លឿង គឺ​កម្លាំង​អាវុធហត្ថ ក៏​បន្ថយ​តាម​នឹង​ដែរ ទៅ​តាម​ទំហំ​ប្រតិបត្តិការ ។

នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​លើក​ឡើង​ថា ទោះបីជា​កងកម្លាំង​អាវុធហត្ថ បាន​ចាក់​វ៉ាក់សាំង​ហើយ​ក្តី ក៏​យើង​ត្រូវ​ត្រួត​ធ្វើតេស្ត​សំណាក​ដើម្បី​ឲ្យ​ប្រាកដ​ថា កម្លាំង​អាវុធហត្ថ​ទាំងអស់ តើ​មាន​អ្នក​ផ្ទុកមេរោគ​កូ​វី​ដ​-១៩ ឬទេ ?

លោក​បាន​បន្ត​ទៀត​ថា ការ​ធ្វើតេស្តរ​កកូ​វី​ដ​-១៩ នៅ​ថ្ងៃ​ចន្ទ​នេះ គឺ​ចាប់ផ្តើម​ធ្វើ​ពី​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស​ដំបូង​គេ ហើយនឹង​ធ្វើ​ជា​បន្តបន្ទាប់​នៅ​ទូ​ទាំង​ប្រទេស ។ ចាប់ផ្តើម​មុនគេ​បំផុត គឺ​ខ្ញុំ​តែ​ម្តង បន្ទាប់​មក​គឺ​មាន​លោក​-​លោកស្រី ឧត្តមសេនីយ៍ មេបញ្ជាការ​រង ព្រមទាំង​នាយទាហាន នាយទាហានរង ដែល​ចុះ​ប្រតិបត្តិការ​នៅ​តំបន់​ប្រឈម​មួយ​ចំនួន ក៏​ត្រូវ​យក​មក​ធ្វើតេស្ត​មុន​ដែរ ។

គួរ​បញ្ជាក់​ដែរ​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​ដដែល​នេះ តាម​រយៈ​ការ​ធ្វើតេស្ត​លឿន លទ្ធផល​ទាំងអស់​បាន​បង្ហាញ​ថា មិន​ទាន់​រក​ឃើញ​ករណី វិជ្ជមាន​កូ​វី​ដ​-១៩ លើ​មន្ត្រី​កងរាជអាវុធហត្ថ​ណា​ម្នាក់​នៅឡើយ​ទេ ប្រសិនបើ​ធ្វើតេស្ត​សំណាក​រក​ឃើញ​ថា វិជ្ជមាន គឺ​នឹង​បញ្ជូន​ទៅ​ព្យាបាល​នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ