ថៃបំបែកកំណត់ត្រា លក់ផ្លៃទុរេនទៅចិន ត្រឹម៤៥នាទី អស់២៥តោន
ទីក្រុងបាងកក ៖ ថៃ បំបែកកំណត់ត្រាការបញ្ជាទិញជាមុន”កុម្ម៉ង់” ត្រូវបានលក់អស់ ១១,២០០ផ្លែ ក្នុងរយៈពេលត្រឹមតែ ៤៥នាទីប៉ុណ្ណោះ ដោយបាននាំចេញ ផ្លៃទុរេន…
ទីក្រុងបាងកក ៖ ថៃ បំបែកកំណត់ត្រាការបញ្ជាទិញជាមុន”កុម្ម៉ង់” ត្រូវបានលក់អស់ ១១,២០០ផ្លែ ក្នុងរយៈពេលត្រឹមតែ ៤៥នាទីប៉ុណ្ណោះ ដោយបាននាំចេញ ផ្លៃទុរេន…
ទីក្រុងបាងកក ៖ ថៃ បំបែកកំណត់ត្រាការបញ្ជាទិញជាមុន”កុម្ម៉ង់” ត្រូវបានលក់អស់ ១១,២០០ផ្លែ ក្នុងរយៈពេលត្រឹមតែ ៤៥នាទីប៉ុណ្ណោះ ដោយបាននាំចេញ ផ្លៃទុរេន ចំនួន ២៥តោន ទៅកាន់ប្រទេសចិនផ្ទាល់ នេះបើយោងតាមសារព័ត៌មានរបស់ថៃ khaosod ។
នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ លោក Alongkorn ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងកសិកម្មថៃ បានបង្ហាញថា ក្រសួងកសិកម្មថៃ និងសហករណ៍ថៃ បានទទួលជោគជ័យជាលើកទី២ ក្នុងរយៈពេល ២សប្តាហ៍ លើកនេះសម្រេចបានការនាំចេញផ្លែទុរេន ២៥តោន (ស្មើនឹង ១១,២០០ផ្លែ) តាមយន្តហោះ ទៅកាន់ទីក្រុងស៊ីអាន នៅភាគពាយព្យប្រទេសចិន ជាមួយនឹងយុទ្ធសាស្ត្រថ្មី ប្រព័ន្ធបញ្ជាទិញតាមលំដាប់លំដោយមុននៅថ្ងៃទី៨ ឧសភា កន្លងមក តាមរយៈការលក់តាមអ៊ីនធើណិត លក់អស់ក្នុងរយៈពេលត្រឹមតែ ៤៥នាទី ។
លោក Alongkorn បន្តថា កាលលើកដំបូងផ្លែទុរេន ២០តោន ចំណាយពេលលក់អស់ ៩ម៉ោង ហើយដឹកតាមយន្ដហោះ ពីអាកាសយានដ្ឋានសុវណ្ណភូមិ ទៅកាន់ប្រទេសចិន ដែលជាទីផ្សារធំបំផុតសម្រាប់ផ្លែឈើថៃ កាលពីថ្ងៃទី២៧ ខែមេសា ប៉ុន្តែការលក់នៅពេលនេះ រំភើបណាស់ ! ម្សិលមិញលក់មិនដល់មួយម៉ោងទេ អស់ចំនួន ១១,២០០ផ្លែ (ក្នុង១ផ្លែមានទម្ងន់ជាង២គីឡូក្រាម) សរុប ២៥តោន ៕
ចែករំលែកព័តមាននេះ