ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ថុ​បូរាណ​តម្លៃ​ជាង ៤០​ម៉ឺន​ដុល្លារ បាត់​ដំណឹង នៅ​ខេត្ត​កែប​

2 ឆ្នាំ មុន
  • កែប

កែប​៖ វត្ថុ​បូរាណ​តម្លៃ​ជាង ៤០​ម៉ឺន​ដុល្លារ ត្រូវបាន​អ្នកនេសាទ​ម្នាក់ បាន​អូស​មង​ជាប់​នៅក្នុង​សមុទ្រ​។ ក្រោយមក ក៏មាន​មន្ត្រី​ខាង​ខេត្ត​កែប បាន​យកទៅ​រក្សាទុក​។ តែ​ក្រោយមក ក៏​បាត់​ដំណឹង​។…

កែប​៖ វត្ថុ​បូរាណ​តម្លៃ​ជាង ៤០​ម៉ឺន​ដុល្លារ ត្រូវបាន​អ្នកនេសាទ​ម្នាក់ បាន​អូស​មង​ជាប់​នៅក្នុង​សមុទ្រ​។ ក្រោយមក ក៏មាន​មន្ត្រី​ខាង​ខេត្ត​កែប បាន​យកទៅ​រក្សាទុក​។ តែ​ក្រោយមក ក៏​បាត់​ដំណឹង​។ ខាង​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ អះអាងថា នឹង​ស្រាវជ្រាវ​រឿងនេះ ឡើងវិញ​។​

​រូបសំណាក​គ្រុឌ​នោះ ត្រូវ​អ្នកនេសាទ​អូស​មង ជាប់ នៅ​សមុទ្រ​ខេត្ត​ព្រះសីហនុ ក្នុង​ខែមេសា ឆ្នាំ​២០២១​។ អ្នកនេសាទ ដែល​អូស​មង បាន​រូបសំណាក​ពី​ក្នុង​សមុទ្រ​នោះ ឈ្មោះ កាន់ ថា ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ សេង ស៊ីថា អាយុ ២៧​ឆ្នាំ នៅ​ភូមិ​កំពង់​ត្នោត ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត​។​

​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ បាន​យក​វត្ថុ​បូរាណ​គ្រុឌ មកដល់​ផ្ទះ តែដោយសារ​តែ​ដំណឹង​នេះ លិចឮ​ដល់​អាជ្ញាធរខេត្ត​កែប​។ អាជ្ញាធរ ក៏បាន​ចុះមក​ដល់ផ្ទះ​អ្នកនេសាទ ដែល​អូស​បាន​សំណាក​គ្រុឌ​នោះ​។

​ដំបូង​គេ បានឃើញ​លិខិត​កិច្ចសន្យា​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ គឺ​រក្សាទុក​វត្ថុ​បូរាណ​នេះ នៅផ្ទះ មិនអោយ​បាត់បង់​ទៅណា​ទេ តែ​ក្រោយមក អាជ្ញាធរ​បានទាមទារ​យក​វត្ថុ​បូរាណ​រូបសំណាក​គ្រុន​នោះ ទុក​នៅ​ខេត្ត​កែប​។​

​ទោះជា​បែបណា អ្នកយកព័ត៌មាន បាន​ស្វែងរក​ឈ្មោះ កាន់ ថា ដើម្បី​បំភ្លឺ​ព័ត៌មាន​រឿង​វត្ថុ​បូរាណ​នេះ អោយ​កាន់តែ​លម្អិត​ថែម​។ ប៉ុន្តែ​ឈ្មោះ កាន់ ថា ត្រូវបាន​គេ​អះអាងថា បាន​វិលត្រឡប់​ទៅ​ខេត្ត​ព្រះសីហនុ​វិញ​ហើយ​។​

​រីឯ​លោក​មេភូមិ កំពង់​ត្នោត ក៏បាន​និយាយថា អាជ្ញាធរខេត្ត​កែប បាន​យក​វត្ថុ​បូរាណ​នោះ ទៅ​រក្សាទុក​នៅ​ខេត្ត​កែប​ហើយ​។​

​ចំណែក​ស្ត្រី​ម្នាក់ ត្រូវជា​សាច់ញាតិ​របស់​ឈ្មោះ កាន់ ថា បាន​និយាយថា អាជ្ញាធរខេត្ត​កែប បាន​ដកហូត​រូបសំណាក​គ្រុឌ​នោះ យកទៅ​ទុក​ហើយ​។ អាជ្ញាធរ គួរ​ណាស់​តែ​ឧបត្ថម្ភ​អ្វីមួយ លើកទឹកចិត្ត​ដល់​អ្នក​រើស​បាន​ពី​សមុទ្រ ដោយ​មិនគួរ​យកទៅ ដោយ​មិនមាន​អ្វី​តបស្នង​ដល់​អ្នក​រើស​បាន​បែបនេះ​ទេ​។​

​លោក គង់ ផល្លា ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២១ បាន​ទាក់ទង និង​សួរនាំ​រឿង​វត្ថុ​បូរាណ​នោះដែរ ដែល​អាជ្ញាធរខេត្ត​កែប បាន​ដកហូត​ទុកជា​បណ្ដោះអាសន្ន​សិន​។ នេះ​បើ​យោងតាម​កំណត់ហេតុ ចុះ​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២១ ព្រោះ​វត្ថុ​បូរាណ​រូបសំណាក​គ្រុឌ​នោះ មាន​ទម្ងន់​ជិត ៥​គីឡូក្រាម​។​

​លោក តុង ភោ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​កែប កាលពី​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២១ នេះ បាន​ប្រាប់​អ្នកយកព័ត៌មាន កោះសន្តិភាព​ថា ខាង​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​កែប មិនបាន​ដឹង​ទេ រឿង​វត្ថុ​បូរាណ ថា​ខាង​កែប អ្នក​យកមក​ទុក​នោះ​។​

​លោក តុង ភោ ប្រធាន​មន្ទីរ​និយាយថា ខាង​មន្ទីរ ទើបតែ​បានដឹង កាលពី​ថ្ងៃទី​៨ ខែឧសភា​។ រូបលោក ក៏​ដូច​ក្រុមការងារ​កំពុង​ស្រាវជ្រាវ​រឿងនេះ និង​បញ្ជូន​ដំណឹង​នេះ ទៅ​ក្រសួង​។​

​ប៉ូ​សិ​ល​ម្នាក់ នៅ​ស្នងការដ្ឋាន​ខេត្ត​កែប ហើយ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​អះអាងថា វត្ថុ​បូរាណ​នោះ គេ​ហ៊ាន​អោយ​តម្លៃ​ជាង ៤០​ម៉ឺន​ដុល្លារ​៕ កែវ ឆាត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ