ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ បើក​យុទ្ធនាការ​បា.ញ់ថ្នាំ​សម្លា.ប់​មេរោគ ៣​ថ្ងៃ នៅ​ស្រុក​-​ក្រុង ៣ ដែលជា​តំបន់​ឆ្លង​កូ​វីដ​១៩

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ​៖ អភិបាលខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី បាន​ដឹកនាំ​មន្ត្រី​ជំនាញ បើក​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មេរោគ រយៈពេល ៣​ថ្ងៃ នៅ​ស្រុក​ក្រុង​ចំនួន…

បន្ទាយមានជ័យ​៖ អភិបាលខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី បាន​ដឹកនាំ​មន្ត្រី​ជំនាញ បើក​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មេរោគ រយៈពេល ៣​ថ្ងៃ នៅ​ស្រុក​ក្រុង​ចំនួន ៣ ដែលជា​តំបន់​ឆ្លង​កូ​វីដ​១៩ ក្នុង​សហគមន៍​។ យុទ្ធនាការ​នេះ ធ្វើឡើង ដើម្បី​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ក្នុង​ខេត្តបន្ទាយមានជ័យ​។​

​លោក អ៊ុំ រាត្រី បានអោយដឹងថា ជាការ​ណែនាំ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​វិធានការ​ក្រសួងសុខាភិបាល រដ្ឋបាល​សាលាខេត្ត​បន្ទាយមានជ័យ បាន​បើក​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មេរោគ តាម​ដងផ្លូវ និង​ទីតាំង​តំបន់​ប្រឈម​រយៈពេល ៣​ថ្ងៃ កាលពី​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០២១ ដោយបាន​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ តាម​ដងផ្លូវ ក្នុង​តំបន់​នានា ក្នុង​ក្រុង​ប៉ោយប៉ែត រយៈពេល ១​ថ្ងៃ​ពេញ​។ នៅ​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០២១ បាន​ចុះ​បាញ់​តាម​ដងផ្លូវ​ជាតិ​លេខ​៥ និង​ផ្លូវលំ​មួយចំនួន ក្នុង​ទីប្រជុំជន​ក្រុង​សិរីសោភ័ណ​។ ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០២១ បាន​ដឹកនាំ​ក្រុមការងារ ចុះ​បាញ់ថ្នាំ តាម​ដងផ្លូវ ក្នុង​ប្រជុំជន​មុខ​ផ្សារ​ស្រុក​ម៉ាឡៃ​។​

​លោក​អភិបាលខេត្ត បាន​បញ្ជាក់ថា យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​រយៈពេល ៣​ថ្ងៃ នៅ ៣​ស្រុក​ក្រុង ក្នុង​ខេត្តបន្ទាយមានជ័យ​នេះ គឺ​បាញ់​លើ​តំបន់ ដែល​ប្រឈម និង​ដែល​បាន​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ដែល​កំពុង​ឆ្លង​រីក​រាលដាល ក្នុង​សហគមន៍​។

​លោក អ៊ុំ រាត្រី បាន​បញ្ជាក់ថា យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មេរោគ និង​បង្ការ​ទប់ស្កាត់​កូ​វីដ​១៩ គឺ​សុំអោយ​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ចូល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ដោយ​ត្រូវ​ទប់ស្កាត់​អោយបាន និង​ការពារ​រីក​រាលដាល​ក្នុង​សហគមន៍ ដោយ​ត្រូវ​ចូលរួម​អនុវត្ត​វិធាន​ការបង្ការ​ទប់ស្កាត់​កូ​វីដ​១៩ តាមរយៈ «៣​ការពារ និង​៣​កុំ​»៕ ប៊ុន ធឿន​



អត្ថបទសរសេរ ដោយ

កែសម្រួលដោយ