ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀ.ន​ឆ្លងដែន ៥​នាក់ និង​គ្រឿងញៀ.ន​ជាង ១១ គ​.​ក ត្រូវបាន​បង្ក្រាប នៅ​ព្រំដែន​វៀតណាម ក្នុង​ខេត្តស្វាយរៀង និង​នៅ​ភ្នំពេញ​

2 ឆ្នាំ មុន
  • ស្វាយរៀង

​ខេត្តស្វាយរៀង​៖ សមត្ថកិច្ច បាន​បើក​ប្រតិបត្តិការ តាម​ប្រ​ម៉ាញ់​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ជា​ជនជាតិ​វៀតណាម ០៣​នាក់ និង​ជនជាតិខ្មែរ ០២​នាក់ រឹបអូស​បាន​គ្រឿងញៀន​ចំនួន ១១,៣៤៤.៧៤…

​ខេត្តស្វាយរៀង​៖ សមត្ថកិច្ច បាន​បើក​ប្រតិបត្តិការ តាម​ប្រ​ម៉ាញ់​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ជា​ជនជាតិ​វៀតណាម ០៣​នាក់ និង​ជនជាតិខ្មែរ ០២​នាក់ រឹបអូស​បាន​គ្រឿងញៀន​ចំនួន ១១,៣៤៤.៧៤ ក្រាម និង​ទឹក​ថ្នាំ​សង្ស័យ​គ្រឿងញៀន ០១​ដប​។ ក្រៅពីនោះ ប៉ូលិស ក៏បាន​រឹបអូស​រថយន្ត ០១​គ្រឿង ម៉ាក CRV ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ ភ្នំពេញ 2AE-6174 ព្រមទាំង​ទូរស័ព្ទ ០១​គ្រឿង​។​

​នេះ​គឺជា​ការបង្ក្រាប​គ្រឿងញៀន​បាន​ទ្រង់ទ្រាយ​ធំ ក្នុងអំឡុងពេល​កូ​វីដ បន្ទាប់ពី​ប៉ូលិស​ចាប់បាន​គ្រឿងញៀន​ជាច្រើន​គីឡូក្រាម កាលពី​សប្តាហ៍​មុន នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង ខណៈដែល​ក្រុម​ឧក្រិដ្ឋជន បាន​រត់គេច​ចូល​ទឹកដី​វៀតណាម​។​

​សមត្ថកិច្ច ឲ្យ​ដឹងថា ប្រតិបត្តិការ​នេះ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កែវ សុថា ស្នងការរង ទ​ទូល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន ក្រោម​ការសម្របសម្រួល​ផ្ទា​ល់ពី​ឯកឧត្តម ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង​។ ប្រតិបត្តិការ​នេះ បានធ្វើ​ឡើង កាលពី​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង ២០ និង ៣០​នាទី នៅលើ​ផ្លូវជាតិ​លេខ​១ ចំណុច​គោលដៅ​ត្រួតពិនិត្យ អនុវត្ត​ច្បាប់​ចរាចរណ៍ គ្រឿងញៀន និង​អាវុធជាតិផ្ទុះ ស្ថិតក្នុង​ភូមិ​ធ្លក ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង​។

ជនសង្ស័យ​ទាំង ៥​នាក់ ដែល​ត្រូវ​ចាប់ខ្លួន រួមមាន​៖ ១-​ឈ្មោះ ហ៊ួ តឹក ភេទ​ប្រុស អាយុ ៥៩​ឆ្នាំ ជនជាតិ​វៀតណាម រស់នៅ​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​។ ជននេះ ជា​មុខសញ្ញា​ដឹកជញ្ជូន​គ្រឿងញៀន​ពី​ភ្នំពេញ មក​ស្វាយរៀង​។ គ្រឿងញៀន ដែល​ចាប់យក​វត្ថុតាង រួមមាន​៖ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ចំនួន ១០​កញ្ចប់​ធំ ទម្ងន់ ៩,៩៥៨.៦២​ក្រាម​។ ថ្នាំញៀន​ប្រភេទ​កេ​តា​មីន ចំនួន ០២​កញ្ចប់​ធំ ទម្ងន់ ១,៣៦៥.១៣​ក្រាម​។ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ចំនួន ០៣​កញ្ចប់​តូច ទម្ងន់ ២០.៩៩​ក្រាម​។ ទឹក​ថ្នាំ​ដប សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន ០១​ដប​។ រថយន្ត ០១​គ្រឿង ម៉ាក CRV ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AE-6174​។ ទូរ​សព្ទ​ដៃ ០១​គ្រឿង​។

​ប្រភព​បន្តទៀតថា ក្រោយពី​ឃាត់ខ្លួន សាកសួរ កម្លាំង​សមត្ថកិច្ច​យើង បាន​បន្ត​ស្រាវជ្រាវ និង​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ ដែលជា​បក្ខពួក​នៅ​រង់​ចាំ​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន ទៅកាន់​ប្រទេស​វៀតណាម នៅ​ចំណុច​ឃុំ​ថ្មី ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង បាន​ចំនួន ០២​នាក់​បន្ថែមទៀត រួមមាន​៖១.​ឈ្មោះ នុត ប៊ុនធឿន ភេទ ប្រុស អាយុ ៥៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​ម៉ូតូឌុប រស់នៅ​ភូមិ​កោះ​ត្រាច ឃុំ​ថ្មី ស្រុក​កំពង់រោទិ៍ (​ជា​មុខសញ្ញា​ដឹក​ជ​ញ្ជួ​ន​គ្រឿងញៀន​ឆ្លងដែន​)​។ ២.​ឈ្មោះ ឡេ យាំង​គួ ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​កោះ​ត្រាច ឃុំ​ថ្មី ស្រុក​កំពង់រោទិ៍ (​ជា​មុខសញ្ញា​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន​)​។

​នៅ​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០២១ ដោយមាន​ការសម្របសម្រួល​ពី​ឯកឧត្តម​ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តស្វាយរៀង និង​ឯកឧត្តម ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តស្វាយរៀង បាន​សហការ​ជាមួយ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ (​ការិយាល័យ ក​១០) ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សារី បុត្រ​សត្យា និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហៀ​ប ដា​រ៉ាត់ នាយរង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បន្ត​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បក្ខពួក ចំនួន ០២​នាក់​បន្ថែមទៀត នៅ​ចំណុច​ខុន​ដូ លេខ​១៣ ផ្លូវ​៣៩៦ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ រួមមាន​៖ ១.​ឈ្មោះ ង្វៀង ថា​ន់​លីន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ចំណុច​ខុន​ដូ​លេខ​១៣ ផ្លូវ​៣៩៦ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ (​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​) ២.​ឈ្មោះ ហេង សុ​វុត្ថា ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បកប្រែ​ភាសា​ចិន​) មាន​ទីលំនៅ​ភូមិ​វត្ត​ចាស់ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្តាល (​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​) និង​ជា​មុខសញ្ញា​ចាស់ ដែល​ធ្លាប់​ជាប់ពន្ធនាគារ នៅ​ខេត្តស្វាយរៀង រយៈពេល ០៤​ឆ្នាំ ពីបទ​ជួញដូរ​គ្រឿងញៀន​។ ក្នុងពេល​ឃាត់ខ្លួន​ជនសង្ស័យ នៅ​ភ្នំពេញ ប៉ូលិស​បាន​ចាប់យក​វត្ថុតាង​ថ្នាំញៀន ចំនួន ០៣​កញ្ចប់ ព្រមទាំង​ឧបករណ៍ សំភារៈ​មួយចំនួនទៀត​។

នៅ​ព្រឹក​ថ្ងៃទី​១០​ឧសភា ឆ្នាំ​២០២១​នេះ ជនសង្ស័យ​ទាំង ០៥​នាក់ រួមជាមួយ​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាមច្បាប់​៕ វ៉ាន់ ប៊ុនធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ