ប្រធាន​ផ្សារ​កាប់​គោ​៖ បើ​អាជីវករ​មិន​ព្រមទៅ​យក​សំណាក ពេល​បើក​ផ្សារ​វិញ​មិន​ឱ្យ​ចូល​លក់​ឡើយ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ផ្សារ​កាប់​គោ​៖ បើ​អាជីវករ​មិន​ព្រមទៅ​យក​សំណាក ពេល​បើក​ផ្សារ​វិញ​មិន​ឱ្យ​ចូល​លក់​ឡើយ

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ លោក ហាស់ ឆេ​ន ប្រធាន​គណៈកម្មការ​ផ្សារ​កាប់​គោ បានឱ្យ​ដឹង​ថា បើ​អាជីវករ​មិន​ព្រមទៅ​យក​សំណាក និង​មិន​មាន​ឯកសារ​បញ្ជាក់​ថា​បាន​យក​សំណាក​រក​មេរោគ​កូ​វី​ដ​-១៩​នោះ​ទេ ពេល​បើក​ផ្សារ​វិញ…

រាជធានី​ភ្នំពេញ ៖ លោក ហាស់ ឆេ​ន ប្រធាន​គណៈកម្មការ​ផ្សារ​កាប់​គោ បានឱ្យ​ដឹង​ថា បើ​អាជីវករ​មិន​ព្រមទៅ​យក​សំណាក និង​មិន​មាន​ឯកសារ​បញ្ជាក់​ថា​បាន​យក​សំណាក​រក​មេរោគ​កូ​វី​ដ​-១៩​នោះ​ទេ ពេល​បើក​ផ្សារ​វិញ គឺ​មិន​អនុញ្ញាត​ឱ្យ​ចូល​ទៅ​លក់​វិញ​ឡើយ​។ ការ​បញ្ជាក់​របស់​ប្រធាន​គណៈកម្មការ​ផ្សារ​កាប់​គោ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​មាន​ក្រុម​អាជីវករ​មួយ​ចំនួន​តូច​បាន​ព្យាយាម និង​លួច​ចេញ​លក់​អីវ៉ាន់​តាម​ចិញ្ចើម​ផ្លូវ​នៅ​ខាងក្រៅ​ជាប់​ផ្សារ ដែល​មាន​អ្នកខ្លះ​មានបាន​ទៅ​យក​សំណាក​ទៀត​ផង បន្ទាប់​ពី​ផ្សារ​នេះ​បាន​បិទ​កាលពី​ថ្ងៃ​ទី​២៥ ខែមេសា​កន្លង​មក​នោះ​។

Picture

លោក ហាស់ ឆេ​ន បាន​បញ្ជាក់​ថា បន្ទាប់​ពី​ផ្សារ​កាប់​គោ​ត្រូវ​បាន​បិទ​កាលពី​ថ្ងៃ​ទី​២៥ ខែមេសា​កន្លង​មក ក្រុម​អាជីវករ​មួយ​ចំនួន​មានការ​ភ័យ​ខ្លាច និង​ប្រញាប់​ទៅ​យក​សំណាក​រក​មេរោគ​កូ​វី​ដ​-១៩ ប៉ុន្តែ​ក៏​មាន​អាជីវករ​មួយ​ចំនួន​មិន​បាន​ទៅ​យក​សំណាក​ផង​ដែរ​។ លោក​បន្ត​ថា ចំពោះ​អាជីវក​ដែល​មិន​បាន​ទៅ​យក​សំណាក​ដែល​មិន​មាន​ឯកសារ​បញ្ជាក់​គ្រប់គ្រាន់​នោះ​ទេ នៅ​ពេល​បើក​ផ្សារ​វិញ លោក​នឹង​ដាក់​កម្លាំង​នៅ​តាម​ច្រកចូល​ផ្សារ ដើម្បី​ត្រួតពិនិត្យ​ឯកសារ បើ​មិន​មាន​ឯកសារ​បញ្ជាក់ គឺ​មិន​ឱ្យ​ចូល​តែ​ម្តង​។

Picture

សូម​បញ្ជាក់​ថា ផ្សារ​កាប់​គោ​ក្បែរ​វិមាន​ឯករាជ្យ​នេះ មាន​អាជីវករ​សរុប​ចំនួន​២៨៦​នាក់ ក្នុង​នោះ​អាជីវករ​តាម​តូប​មាន​ចំនួន​១៨៦​តូប គ្រែ​ចល័ត​មាន​ចំនួន​៧៧​គ្រែ និង​លក់​តាម​កញ្ច្រែង​មាន​ចំនួន​២៣​។ ដោយ​មានការ​ណែនាំ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ការ​សំណូមពរ​ពី​គណៈកម្មការ​ផ្សារ​កាប់​គោ ក្រុម​អាជីវករ​ទាំងអស់​បាន​ស្ម័គ្រចិត្ត​ឈប់​លក់ និង​បិទ​ផ្សារ​ទាំងស្រុង​កាលពី​ថ្ងៃ​ទី​២៤ ខែមេសា ក្នុង​នោះ​គណៈកម្មការ​ផ្សារ​ក៏​បាន​អំពាវនាវ​ឱ្យ​ពួក​គាត់​ទៅ​យក​សំណាក​រក​មេរោគ​កូ​វី​ដ​-១៩ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​ជាមួយ​រាជរដ្ឋាភិបាល​ផង​ដែរ ៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ