ប្រទេសវៀតណាម ៖ តាមទិន្នន័យពីក្រសួងហិរញ្ញវត្ថុបង្ហាញថា ស្របពេលការនាំចេញកៅស៊ូទៅកាន់ប្រទេសដទៃទៀតមានចំនួនកើនឡើងក្នុងអំឡុងពេល៩ខែដំបូងនៃឆ្នាំ២០១៥នេះ តម្លៃហាងឆេងកៅស៊ូវៀតណាមបានធ្លាក់ថ្លៃគួរឲ្យកត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
នៅដំណាច់ខែកញ្ញាកន្លងមក វៀតណាមបាននាំចេញកៅស៊ូចំនួន៧៥០.៤៣៣តោន គឺច្រើនជាងតួលេខដែលបានចុះបញ្ជីក្នុងរយៈពេលបីត្រីមាសដំបូងនៃឆ្នាំ២០១៤ រហូតដល់ទៅ៧,៥% ។
ទោះជាយ៉ាងណា ទំហំទឹកប្រាក់នៃការនាំចេញផលិតផលនេះ (កៅស៊ូ) មានកម្រិតតិចជាងមុន១៣,២% ពីមួយឆ្នាំទៅមួយឆ្នាំ ឬស្មើនឹង១,០៧ប៊ីលានដុលា្លរ ដែលអាចជះឥទ្ធិពលដល់ការធ្លាក់ចុះនៅក្នុងតម្លៃកៅស៊ូធម្មជាតិនៅលើពិភពលោក ។
តាមស្ថិតិផ្លូវការបង្ហាញថា ការនាំចូលកៅស៊ូចូលមកក្នុងប្រទេសវៀតណាមក្នុងរយៈពេល៩ខែដំបូងនេះ សម្រេចបានចំនួន២៤៩.៤៤១តោន ដែលមានទឹកប្រាក់៤៣២លានដុល្លារ ។
តួលេខនេះមានតម្លៃស្មើនឹងកំណើន២៣,៤%លើបរិមាណដែលបានចុះបញ្ជីកាលពីឆ្នាំទៅ រីឯទំហំទឹកប្រាក់មានចំនួនច្រើនជាងមុន៦% ធៀបនឹងឥទ្ធិពលតម្លៃកៅស៊ូទាបជាងមុន ៕
ចែករំលែកព័តមាននេះ